អត្ថប្រយោជន៍

 • ទទួលបានសញ្ជាតិពេញមួយជីវិត រាប់បញ្ជូលទាំងសមាជិកគ្រួសារ
 • រដ្ឋាភិបាលរបបប្រជាធិបតេយ្យ និងមានស្ថិរភាព
 • កូនក្នុងបន្ទុកក្រោមអាយុ ២៦ឆ្នាំ អាចដាក់បញ្ចូលបាន
 • ឳពុកម្តាយក្នុងបន្ទុកអាយុលើសពី ៥៨​ឆ្នាំ អាចដាក់បញ្ចូលបាន
 • ក្របខ័ណ្ឌច្បាប់ និងបទបញ្ញត្តិយ៉ាងរឹងមាំ
 • ទីតាំងដ៏ស្រស់ស្អាត ជាមួយនឹងគុណភាពជីវិតដ៏ល្អវិសេស
 • ងាយស្រួលធ្វើដំណើរ៖ ជើងហោះហើរផ្ទាល់ពី ទីក្រុងញូវយ៉ក, ម៉ាយអេមី, ឡុងដ៍, ហ្រ្វេងហ្វឺត ជាដើម
 • ធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការសម្រាប់ប្រទេសច្រើនជាង១៤៥ ក្នុងពិភពលោក រួមមានតំបន់ Schengen ប្រទេសសិង្ហបុរី និងចក្រភពអង់គ្លេស
 • អនុញ្ញាតឲ្យមានសញ្ជាតិពីរ
 • ដំណើរការពាក្យសុំសាមញ្ញ ដែលអាចទទួលបានការអនុម័តក្នុងរយៈពេល ៣ខែ បន្ទាប់ពីថ្ងៃដាក់ពាក្យសុំ
 • ការវិនិយោគលើអចលនវត្ថុដែលប្រកបដោយគុណភាព
 • របបពន្ធដែលមានភាពទាក់ទាញដល់វិនិយោគិន

ជម្រើសវិនិយោគ

 • ធ្វើវិភាគទានអប្បបរមាទៅក្នុងមូលនិធិអភិវឌ្ឍជាតិប្រមាណ ១០០,០០០ ដុល្លារអាមេរិក (សំរាប់គ្រួសារដែលមានសមាជិក ៤នាក់ ឬតិចជាងនេះ) ឬ ១២៥,០០០ ដុល្លារអាមេរិក (សំរាប់គ្រួសារដែលមានសមាជិក ៥នាក់ ឫច្រើនជាងនេះ) – មានសុពលភាពត្រឹម ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៩
 • ធ្វើការវិនិយោគដែលមានតម្លៃយ៉ាងតិច ២០០,០០០ ដុល្លារអាមេរិក ទៅក្នុងគម្រោង អចលនទ្រព្យមួយដែលទទួលបានការអនុម័តពីរដ្ឋាភិបាល – ត្រូវរក្សាទុករយៈពេល ៥ឆ្នាំ – មានសុពលភាពត្រឹម ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៩
 • ធ្វើការវិនិយោគដែលមានតម្លៃយ៉ាងតិច ១,៥០០,០០០ ដុល្លារអាមេរិក ទៅក្នុង ជំនួញដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
 • ជម្រើសនីមួយៗជាកម្មវត្ថុទៅថ្លៃដំណើរការ និងការពិនិត្យលក្ខណៈសម្បត្តិរបស់រដ្ឋាភិ បាលសម្រាប់អ្នកដាក់ពាក្យសុំ និងសមាជិកក្នុងបន្ទុក ជាមួយនឹងថ្លៃសេវាច្បាប់សម្រាប់ ការដាក់ពាក្យសុំ

លក្ខខណ្ឌ

 • អ្នកដាក់ពាក្យសុំត្រូវមានអាយុ ១៨ឆ្នាំ ឬច្រើនជាងនេះ
 • អ្នកដាក់ពាក្យសុំមិនត្រូវជាប់ពាក់ព័ន្ធបទល្មើសឧក្រិដ្ឋ
 • អ្នកដាក់ពាក្យសុំមិនត្រូវជាកម្មវត្ថុនៃការស៊ើបអង្កេតបទល្មើសឧក្រិដ្ឋណាមួយ
 • អ្នកដាក់ពាក្យសុំ និងសមាជិកគ្រួសារមិនត្រូវមានផ្ទុកនូវជម្ងឺឆ្លងណាមួយ
 • ធ្វើការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងផ្តល់ការរួមចំណែកផ្នែកសេដ្ឋកិច្ច សំខាន់ដល់ប្រទេស

ដំណើរការ (ចន្លោះពី ៣ ទៅ ៤ខែ)

 • នីតិវិធីនៃដំណើរការ​សាមញ្ញ និងឆាប់រហ័ស
 • ត្រូវធ្វើការបង់ថ្លៃសេវាច្បាប់ ថ្លៃត្រួតពិនិត្យលក្ខណៈសម្បត្តិ និងថ្លៃសេវារដ្ឋាភិបាល ចំនួន ១០% នៅពេលដំណើរការដាក់ពាក្យសុំ
 • នៅពេលទទួលបាន “លិខិតអនុញ្ញាត” ត្រូវធ្វើការបង់ថ្លៃសេវាផ្សេងៗដែលនៅសល់
 • ដាក់បំពេញចំនួនវិនិយោគសរុបទៅក្នុងមូលនិធិ NDF អចលនវត្ថុ ឬមុខជំនួញ
 • នៅពេលដែលវិញ្ញាបនបត្រនៃការចុះបញ្ជីត្រូវបានចេញរួចរាល់ អ្នកដាក់ពាក្យសុំ និងអ្នក ក្នុងបន្ទុក (មនុស្សធំ) ត្រូវធ្វើដំណើរទៅប្រទេសអង់ទីហ្កា និងបាប៊ូដា នៅពេលណា មួយក្នុងកំឡុងពេល ៥ឆ្នាំបន្ទាប់ពីទទួលបានសញ្ជាតិ ដើម្បីទទួលបានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ក្នុងការបន្តលិខិតឆ្លងដែន

FAQ

តើកម្មវិធីទទួលបានសញ្ជាតិតាមរយ:ការវិនិយោគគឺជាអ្វី?

កម្មវិធីទទួលបានសញ្ជាតិតាមរយ:ការវិនិយោគរបស់ប្រទេស អាន់ទីហ្គ័រ និង បាបូដា ផ្តល់ឳកាសដល់ វិនិយោគិន និងក្រុមគ្រួសារ ទទួលបានសញ្ជាតិ និងលិខិតឆ្លងដែន ដោយស្របច្បាប់ និងពេញសិទ្ធិ តាមរយ: ការធ្វើវិនិយោគដែលមានការទទួលស្គាល់ នៅក្នុងប្រទេស អាន់ទីហ្គ័រ និង បាបូដា។

បច្ចុប្បន្ននេះ មានជម្រើសវិនិយោគដែលមានការទទួលស្គាល់ចំនួន 4 ដូចខាងក្រោម៖

មូលនិធិអភិវឌ្ឍន៍ជាតិ

 • ការបរិច្ចាគទឹកប្រាក់ចំនួន USD 100,000 សម្រាប់សមាជិកគ្រួសារ 4 នាក់
 • ការបរិច្ចាគទឹកប្រាក់ចំនួន USD 125,000 សម្រាប់សមាជិកគ្រួសារ 5 នាក់

អចលនទ្រព្យ

 • ការវិនិយោគទឹកប្រាក់ USD 400,000 ទៅក្នុងគម្រោងអចលនទ្រព្យដែលមានការទទួលស្គាល់ត្រឹមត្រូវ ហើយអាច រក្សាទុកបាន 5 ឆ្នាំ ជាអប្បបរមា
 • ការវិនិយោគទឹកប្រាក់ USD 200,000 សម្រាប់ការវិនិយោគរួមគ្នា

ការវិនិយោគបែបអាជីវកម្ម

 • ការវិនិយោគទឹកប្រាក់ USD 1,500,000 ទៅក្នុងអាជីវកម្មដែលមានការទទួលស្គាល់ ក្នុងនាមជាវិនិយោគិនទោល
 • ការវិនិយោគទឹកប្រាក់ USD 400,000 សម្រាប់ការវិនិយោគរួម ទៅក្នុងអាជីវកម្មដែលមានការទទួលស្គាល់ ក្នុងទឹកប្រាក់យ៉ាងតិច USD 5,000,000។

ដំណើរការឯកសារ ការត្រួតពិនិត្យលក្ខណ:សម្បត្តិ និង កម្រៃសេវាសម្រាប់រដ្ឋាភិបាល គឺជាកម្រៃសេវាបន្ថែម ដែលមិនមានបូកបញ្ចូលក្នុងចំនួនទឹកប្រាក់វិនិយោគទេ។​ សូមប្រើប្រាស់តារាងគណនាតម្លៃសេវា សម្រាប់ ចំនួនទឹកប្រាក់សរុប អាស្រ័យនឹងលក្ខខណ្ឌជាក់ស្តែង។

តើអ្នកណាខ្លះដែលមានលក្ខណ:សម្បត្តិគ្រប់គ្រាន់សម្រាប់ការទទួលបានសញ្ជាតិនេះ?

ដើម្បីបំពេញលក្ខខណ្ឌទទួលបានសញ្ជាតិនេះ អ្នកដាក់ពាក្យបង្គោលត្រូវមានអាយុលើសពី 18 ឆ្នាំ មានអត្តចរិក ល្អ មិនមានប្រវត្តិឧក្រិដ្ឋ និងតម្រូវអោយធ្វើការបរិច្ចាគ និងវិនិយោគទៅក្នុងជម្រើសដែលមាន ការទទួលស្គាល់។

អ្នកដាក់ពាក្យដែលមិនបំពេញគ្រប់លក្ខខណ្ឌ គឺរួមមាន៖

 • ផ្តល់ពត៌មានមិនពិតប្រាកដ នៅក្នុងពាក្យស្នើសុំ
 • កំពុង ឫ មានសមាជិកគ្រួសារណាដែលមានជំងឺធ្ងន់ធ្ងរ មិនអាចព្យាបាលបាន និងមានបង្ហាញលទ្ធផល ដោយមន្ទីរវេជ្ជសាស្ត្រណាមួយ។
 • មិនធ្លាប់បានទទួលការលើកលែងទោស ឫការជាប់ចោទបទល្មើស នៅប្រទេសណាមួយ ដែលធ្លាប់ទទួលបាន ការផ្តន្ទាទោស និង ជាប់ពន្ធនាគារ លើសពី 6 ខែ។
 • គឺជាមុខសញ្ញា នៃការស៊ើបអង្កេតបទឧក្រិដ្ឋ
 • ជាប់ជាមុខសញ្ញានៃហានិភ័យសន្តិសុខជាតិ សម្រាប់ ប្រទេស អាន់ទីហ្គ័រ​ និង បាបូដា ឫប្រទេសផ្សេងទៀត
 • ជាប់ពាក់ព័ន្ធនឹងសកម្មភាពណាមួយដែលអាចនឹងបង្កអោយមានជម្លោះនៅប្រទេសអាន់ទីហ្គ័រ និងបាបូដា
 • ធ្លាប់ត្រូវបានបដិសេធការស្នើសុំទិដ្ឋាការ ទៅបណ្តាប្រទេសណា ដែលប្រទេស អាន់ទីហ្គ័រ និងបាបូដា ផ្តល់ សិទ្ធិធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការ និងអ្នកមិនដែលទទួលបានទិដ្ឋាការ ទៅប្រទេស ដែលធ្លាប់ ធ្វើការបដិសេធ។

អ្នកដាក់ពាក្យស្នើសុំដែលមានការរិតត្បិត គឺជាជនជាតិដូចខាងក្រោម៖

 • ប្រទេសអាហ្វហ្គានីស្ថាន
 • ប្រទេសអីរ៉ង់
 • ប្រទេសអីរ៉ាក់
 • ប្រទេសកូរ៉េខាងជើង
 • ប្រទេសសូម៉ាលី
 • ប្រទេសយ៉េមែន
 • ប្រទេសស៊ូដង់

ជនជាតិដែលមកពីបណ្តាប្រទេសដែលបានរៀបរាប់ខាងលើ អាចមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ ដើម្បីស្នើ សុំសញ្ជាតិអាន់ទីហ្គ័រ និងបាបូដាបាន បើសិនជាពួកគេមានលក្ខខណ្ឌដូចខាងក្រោម៖

 • ធ្វើអន្តោប្រវេសន៍ នៅមុខអាយុជាអតិបរមា និង/ឫ
 • មានសិទ្ធិរស់នៅអចិន្ត្រៃយ៍ នៅប្រទេសអូស្ត្រាលី កាណាដា ញូវហ្សេឡែន សាវឌី​ អារ៉ាប់ UAE ចក្រភពអង់គ្លេស ឫ សហរដ្ឋអាមេរិក ក្នុងរយ:ពេលមិនតិចជាង 10 ឆ្នាំ និងមិនមានការជាប់ទាក់ទិនផ្នែកសេដ្ឋកិច្ចណាមួយ ជាមួយ នឹងបណ្តាប្រទេសដែលស្ថិតក្នុងតារាងរិតត្បិតនោះ។
តើអ្នកណាខ្លះដែលអាចជាប់ឈ្មោះជា អ្នកដាក់ពាក្យក្នុងបន្ទុកក្នុងពាក្យស្នើសុំនេះ?
 • ប្តី/ប្រពន្ធ នៃអ្នកដាក់ពាក្យបង្គោល
 • កូនក្នុងបន្ទុក របស់អ្នកដាក់ពាក្យបង្គោល ឫ ប្តី/ប្រពន្ធ ដែលមានអាយុត្រឹម 28 ឆ្នាំ (ត្រូវបង្ហាញពីភស្តុតាងថា ជាសិស្សពេញម៉ោង នៅក្នុងមជ្ឈមណ្ឌលសិក្សាណាមួយ សម្រាប់កូនដែលមានអាយុ ពី 18-28 ឆ្នាំ
 • កូនក្នុងបន្ទុក ដែលមានអាយុយ៉ាងតិច 18 ឆ្នាំ និងត្រូវស្ថិតក្រោមការរស់នៅ និងក្នុងបន្ទុកទាំងស្រុង របស់ អ្នកដាក់ពាក្យបង្គោល

ឳពុកម្តាយ ឫ ជីដូនជីតា របស់អ្នកដាក់ពាក្យបង្គោល ឫ ប្តី/ប្រពន្ធរបស់ពួកគេ ដែលមានវ័យលើសពី 58 ឆ្នាំ និងស្ថិតនៅក្រោមបន្ទុកទាំងស្រុង របស់អ្នកដាក់ពាក្យបង្គោល។

តើអ្វីខ្លះជាសារ:ប្រយោជន៍ ក្នុងការយកសញ្ជាតិប្រទេស អាន់ទីហ្គ័រ និងបាបូដា?

លិខិតឆ្លងដែន នៃប្រទេស អាន់ទីហ្គ័រ និងបាបូដា ជួយអោយលោកអ្នកធ្វើដំណើរដោយមិនចាំបាច់ទិដ្ឋាការ ទៅ 165 ប្រទេស រួមមាន ហុងកុង រុស្សី សិង្ហបុរី ចក្រភពអង់គ្លេស និង តំបន់ Schengen នៅអឺរ៉ុប។ តារាងពត៌មានលំអិត អាចរកបាន តាមរយ:គេហទំព័រនេះ https://cip.gov.ag/visa-free-countries-list/

ប្រទេសនេះអនុញ្ញាតិអោយមានសញ្ជាតិពីរ ហើយមានប្រសិទ្ធិភាពពេញមួយជីវិត។

តើដំណើរការឯកសារ ជាធម្មតាមានរយ:ពេលប៉ុន្មាន?

ដំណើរការឯកសារ គឺមានរយ:ពេល ប្រហែល 6 ខែ។

តើខ្ញុំចាំបាច់ត្រូវធ្វើដំណើរ ឫទៅរស់នៅ ប្រទេស អាន់ទីហ្គ័រ ជាផ្នែកមួយនៃដំណើរការឯកសារសញ្ជាតិដែរ ឫទេ?

មិនមានតម្រូវការអោយធ្វើដំណើរ ឫរស់នៅ ប្រទេស អាន់ទីហ្គ័រ ដើម្បីទទួលបានសញ្ជាតិនោះទេ។ ជាក់ស្តែង ជនជាតិអាន់ទីហ្គ័រ ចាំបាច់ត្រូវចំណាយពេល យ៉ាងតិច 5 ថ្ងៃ នៅប្រទេស អាន់ទីហ្គ័រ និងបាបូដា ក្នុងរយ:ពេល 5 ឆ្នាំ បន្ទាប់ពីទទួលបានសញ្ជាតិរួច។

តើខ្ញុំចាំបាច់ត្រូវបង្ហាញ ពីប្រភពដើមទុន សម្រាប់ការវិនិយោគដែររឺទេ?

អ្នកដាក់ពាក្យចាំបាច់ត្រូវបង្ហាញថា អ្នកមានដើមទុនគ្រប់គ្រាន់ ដើម្បីធ្វើការវិនិយោគ។ ប្រភេទឯកសារតម្រូវ គឺប្រែប្រួលជាក់ស្តែង អាស្រ័យនឹងប្រភព នៃទឹកប្រាក់វិនិយោគ។

តើខ្ញុំអាចប្រើប្រាស់ទឹកប្រាក់ ដែលផ្តល់ជាអំណោយដោយ មិត្តភ័ក្តិ ឫ សមាជិកគ្រួសារ សម្រាប់ជាការវិនិយោគ បានដែរទេ?

បាន អ្នកដាក់ពាក្យអាចដាក់ទឹកប្រាក់ ដែលផ្តល់ជាអំណោយដោយ មិត្តភក្តិ ឫ សមាជិកគ្រួសារ សម្រាប់ការវិនិយោគ។ ក្នុងករណីនេះ យើងត្រូវការស្នើសុំឯកសារបន្ថែមពីអ្នកឧបត្ថម្ភ ទាក់ទងនឹងប្រភព ទឹកប្រាក់នោះ។ ប្រភេទឯកសារដែលត្រូវការ នឹងប្រែប្រួល អាស្រ័យនឹងប្រភពនៃទឹកប្រាក់នោះ។

ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។