អត្ថប្រយោជន៍
- ជាប្រទេសដែលស្ថិតក្នុងសហគមន៍អឺរ៉ុប
- ប្តី/ប្រពន្ធ និងកូនក្នុងបន្ទុកដែលមានអាយុដល់ ១៨ឆ្នាំ ក៏អាចដាក់ចូលក្នុងពាក្យសុំបានដែរ
- បរិយាកាសរស់នៅមានសុវត្ថិភាព ទីតាំងមានភាពស្រស់ស្អាត រួមជាមួយនឹងគុណភាពជីវិតរស់នៅដ៏ល្អ
- អ្នកមានសិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍ អាចទទួលបានទិដ្ឋាការ Schengen រយៈពេលពី៦ខែ ទៅ៥ឆ្នាំដោយមើលតាមលិខិតឆ្លងដែនដែលគាត់កាន់ និងភាពញឹកញាប់ដែលគាត់ធ្វើដំណើរទៅកាន់ប្រទេសក្នុង Schengen
- អ្នកអាចដាក់ពាក្យសុំយកសញ្ជាតិ បន្ទាប់ពីទទួលបានសិទ្ធិរស់នៅជាអចិន្ត្រៃយ៍រយ:ពេល ៧ឆ្នាំ
- អ្នកអាចធ្វើការកាន់កាប់ក្រុមហ៊ុននៅប្រទេសសាយព្រឺសបាន ហើយទទួលបានភាគលាភផងដែរ
- អ្នកមានឱកាសកាន់កាប់អចលនទ្រព្យដោយសេរីពេញមួយជីវិតបាន
- មិនមានពន្ធលើកេរ្តិ៍មរតក ឬទ្រព្យសម្បត្តិ
- ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំទាប
ជម្រើសវិនិយោគ
- ការវិនិយោគយ៉ាងតិចចំនួន ៣០០.០០០អឺរ៉ូ បូក VAT ក្នុងអចលនទ្រព្យបែបលំនៅដ្ឋានមួយ ហើយប្រើប្រាស់ជាលំនៅដ្ឋានអចិន្ត្រៃយ៍ ឫ
- អចលនទ្រព្យបែបលំនៅដ្ឋានចំនួនពីរកន្លែង ដែលមានតម្លៃសរុបលើសពី ៣០០.០០០អឺរ៉ូ បូក VAT ឫ
- អចលនទ្រព្យបែបលំនៅដ្ឋានចំនួនមួយកន្លែង បូករួមនឹងហាងមួយកន្លែង ដែលមានទំហំមិនលើសពី ១០០ ម៉ែត្រការ៉េ ហើយកន្លែងទាំងពីរត្រូវមានតម្លៃសរុបលើសពី ៣០០.០០០អឺរ៉ូ បូក VAT ឫ
- អចលនទ្រព្យបែបលំនៅដ្ឋានចំនួនមួយកន្លែង បូករួមនឹងការិយាល័យមួយកន្លែង ដែលមានទំហំមិនលើសពី ២៥០ ម៉ែត្រការ៉េ ហើយកន្លែងទាំងពីរត្រូវមានតម្លៃសរុបលើសពី ៣០០.០០០អឺរ៉ូ បូក VAT
- ការវិនិយោគនេះអាចធ្វើឡើងបានដោយផ្ទាល់ខ្លួន ឫតាមរយ:ក្រុមហ៊ុនដែលលោកអ្នកកាន់កាប់ដោយផ្ទាល់ ឫតាមរយ:ក្រុមហ៊ុនដែល លោកអ្នកកាន់កាប់រួមជាមួយនឹងប្តី/ប្រពន្ធរបស់លោកអ្នក
លក្ខខណ្ឌ
- លោកអ្នកចាំបាច់ត្រូវទិញអចលនទ្រព្យ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅសាយព្រឺស
- ចាំបាច់ត្រូវមានចំណូលពីក្រៅប្រទេសប្រចាំឆ្នាំ ជាអប្បបរមា ៣០.០០០ អឺរ៉ូ បូករួមនឹង ៥.០០០ អឺរ៉ូក្នុងមួយឆ្នាំ សម្រាប់អ្នកក្នុងបន្ទុកម្នាក់
- លោកអ្នកចាំបាច់ត្រូវដាក់ប្រាក់យ៉ាងតិច ៣០.០០០ អឺរ៉ូ នៅក្នុងធនាគារប្រទេសសាយព្រឺស
- មិនអាចជាបុគ្គលិកធ្វើការក្នុងប្រទេសសាយព្រឺសឡើយ
- ត្រូវធ្វើដំណើរទៅកាន់ប្រទេសសាយព្រឺសម្តងក្នុងរយៈពេល២ឆ្នាំ
- មិនមានប្រវត្តិជាប់ពាក់ព័ន្ធបទឧក្រិដ្ឋណាមួយ
- ត្រូវមានសុខភាពល្អ
- ចាំបាច់ត្រូវតែមានការធានារ៉ាប់រងសុខភាពសមស្រប
ដំណើរការ
- ពាក្យសុំនឹងដាក់ទៅ នាយកដ្ឋានចុះបញ្ជីស៊ីវិល និងអន្តោប្រវេសន៍ នៃប្រទេសសាយព្រឺស
- ការរៀបចំដាក់ឯកសារពាក់ព័ន្ធ រួមជាមួយនឹងឯកសារជាភស្តុតាងនៃការវិនិយោគដែលគ្រោងទុក
- ការសម្រេចនឹងធ្វើឡើងក្នុងរយ:ពេល ២ខែ គិតពីពេលបញ្ចប់ការដាក់ពាក្យសុំ។ អ្នកដាក់ពាក្យសុំ និងសមាជិកក្នុងបន្ទុកត្រូវធ្វើដំណើរទៅប្រទេសសាយព្រឺសដើម្បីទទួលបានការអនុញ្ញាត
*ខុទ្ទកាល័យនៃប្រទេសសាយព្រឺសបានអនុម័តលើការកែប្រែនៃបទបញ្ញតិ្តថ្មីសម្រាប់កម្មវិធីនេះនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។ កាលបរិច្ឆេទនៃការចាប់អនុវត្តនឹងត្រូវដាក់តាមក្រោយ។
FAQ
តើកម្មវិធីទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍នៅ សាយព្រឺស គឺជាអ្វី?
កម្មវិធីទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍នៅ សាយព្រឺសផ្តល់ជូនដល់វិនិយោគិន និងក្រុមគ្រួសារ ដែលមានគ្រប់លក្ខណ:សម្បត្តិ ដើម្បីមានឳកាសទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ ដើម្បីរស់នៅ ប្រទេសសាយព្រឺស ដោយមិនមានពេលកំណត់ ។
តម្រូវការវិនិយោគរួមមាន៖
ការវិនិយោគ (ចំនួនទឹកប្រាក់មិនទាន់បូក VAT)
- ទឹកប្រាក់ EUR 300,000 សម្រាប់ការទិញអចលនទ្រព្យទោល ឫ ពីរ
លក្ខខណ្ឌ
- ការដាក់លុយក្នុងគណនីគ្មានកាលកំណត់ ចំនួន EUR 30,000 ទៅក្នុងធនាគារនៅសាយព្រឺស រយ:ពេល 3 ឆ្នាំ
- អ្នកដាក់ពាក្យត្រូវផ្តល់នូរភស្តុតាងបង្ហាញថាមានចំណូលប្រចាំឆ្នាំ យ៉ាងហោចណាស់ EUR 30,000 ដោយរកបាននៅក្រៅទឹកដីប្រទេស សាយព្រឺស បូករួមជាមួយចំនួន EUR 5,000 សម្រាប់អ្នក ក្នុងបន្ទុកម្នាក់ និង ចំនួន EUR 8,000 សម្រាប់ ឳពុក/ម្តាយម្នាក់ ដែលត្រូវដាក់ចូលក្នុង ពាក្យស្នើសុំតែមួយ។
- អ្នកដាក់ពាក្យ និងអ្នកក្នុងបន្ទុក ត្រូវបញ្ជាក់ពីគោលបំណងមិនធ្វើការនៅសាយព្រឺសទេ។
- អ្នកដាក់ពាក្យ និង/ឬ ប្តី/ប្រពន្ធ អាចជាភាគហ៊ុនិក នៅក្នុងក្រុមហ៊ុនចុះបញ្ជីនៅសាយព្រឺស និង ទទួលបានចំណូល ពីភាគលាភនៃក្រុមហ៊ុននោះ
- ធ្វើដំណើរទៅ សាយព្រឺសម្តង ក្នុងរយ:ពេល 2 ឆ្នាំ (មិនមានតម្រូវការស្នាក់នៅ)
- មិនមានប្រវត្តិឧក្រិដ្ឋ
- មានការធានារ៉ាប់រងសុខភាពទាំងគ្រួសារ
ដំណើរការឯកសារ ការត្រួតពិនិត្យលក្ខណ:សម្បត្តិ និងថ្លៃសេវារដ្ឋាភិបាល គឺត្រូវបូកបន្ថែម ហើយមិនទាន់បូក បញ្ចូលជាមួយចំនួនទឹកប្រាក់វិនិយោគខាងលើនោះទេ។ សូមប្រើប្រាស់តារាងតម្លៃសេវាចុងក្រោយបំផុត សម្រាប់ការបញ្ជាក់ពីតម្លៃដែលបានរៀបចំ យោងទៅតាមលក្ខខណ្ឌជាក់ស្តែង។
តើអ្នកណាខ្លះដែលមានលក្ខណ:សម្បត្តិគ្រប់គ្រាន់សម្រាប់ការស្នើសុំយកសិទ្ធិរស់នៅនេះ?
ដើម្បីមានលក្ខណ:គ្រប់គ្រាន់សម្រាប់ការស្នើសុំសិទ្ធិរស់នៅនេះ អ្នកដាក់ពាក្យបង្គោល ត្រូវមានអាយុលើសពី 18 ឆ្នាំ មាន អត្តចរិកល្អ មិនមានប្រវត្តិឧក្រិដ្ឋ និងអាចធ្វើការបរិច្ចាគ និងវិនិយោគទឹកប្រាក់ទៅក្នុង ជម្រើសវិនិយោគ ដែលមានការទទួលស្គាល់។
តើអ្នកណាខ្លះដែលមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ដាក់ជាសមាជិកក្នុងបន្ទុក ទៅក្នុងពាក្យស្នើសុំបាន?
- ប្តី/ប្រពន្ធ ឫដៃគូ របស់ អ្នកដាក់ពាក្យបង្គោល
- កូនក្នុងបន្ទុក នៃអ្នកដាក់ពាក្យបង្គោល ឫ ប្តី/ប្រពន្ធ ដែលមានអាយុត្រឹម 25 ឆ្នាំ ឫក្រោមនេះ (ភស្តុតាងបង្ហាញពីការចូលរៀនពេញម៉ោង នៅស្ថាប័នសិក្សាដែលមានការទទួលស្គាល់ណាមួយ សម្រាប់កូនមានអាយុ ចាប់ពី 18 ដល់ 25 ឆ្នាំ)។
- ឳពុកម្តាយ របស់អ្នកដាក់ពាក្យបង្គោល និងប្តី/ប្រពន្ធ
តើអ្វីទៅជាសារ:ប្រយោជន៍ នៃការទទួលបានសិទ្ធិរស់នៅ នៅប្រទេស សាយព្រឺស?
ប័ណ្ណស្នាក់នៅ នៅប្រទេសសាយព្រឺសនេះ មានសុពលភាពគ្មានពេលកំណត់ ហើយអាចផ្តល់សិទ្ធិដើម្បីទទួល បានការអប់រំ និងសេវាសុខភាពដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ នៅសាយព្រឺស។
អ្នកកាន់ប័ណ្ណស្នាក់នៅនេះ គឺមានសិទ្ធិអាចសុំសញ្ជាតិសាយព្រឺសបាន បន្ទាប់ពីស្នាក់នៅរយ:ពេល 7 ឆ្នាំ ក្រោយ។
តើដំណើរការឯកសារ ជាធម្មតាមានរយ:ពេលប៉ុន្មាន?
ដំណើរការឯកសារ គឺប្រហាក់ប្រហែល 6 ខែ។
តើខ្ញុំត្រូវធ្វើដំណើរ ឫ ទៅរស់នៅក្នុងប្រទេស សាយព្រឺស ដែលជាផ្នែកនៃដំណើរការដាក់ពាក្យយកសិទ្ធ ស្នាក់នៅនេះទេ?
ត្រឹមត្រូវ។ អ្នកដាក់ពាក្យតម្រូវអោយធ្វើដំណើរទៅប្រទេស សាយព្រឺស យ៉ាងតិចម្តង ដើម្បីធ្វើការងារជីវមាត្រ (biometric) ដើម្បីទទួលបានប័ណ្ណស្នាក់នៅ។ អ្នកដាក់ពាក្យ ត្រូវធ្វើដំណើរ ទៅ សាយព្រឺសម្តង ក្នុងរយ:ពេល 2 ឆ្នាំ (មិនមានតម្រូវការរយ:ពេលស្នាក់នៅ)។
តើខ្ញុំត្រូវបង្ហាញពីប្រភពលុយ សម្រាប់ការវិនិយោគរបស់ខ្ញុំ ដែររឺទេ?
ត្រឹមត្រូវ។ អ្នកដាក់ពាក្យទាំងអស់ តម្រូវអោយបង្ហាញថា ពួកគេមានចំនួនដើមទុនគ្រប់គ្រាន់ សម្រាប់ការ ធ្វើវិនិយោគនេះ។ ប្រភេទឯកសារដែលតម្រូវ អាស្រ័យទៅលើប្រភពនៃដើមទុនវិនិយោគនោះ។
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។