អត្ថប្រយោជន៍

 • ជាប្រទេសកោះនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង ដែលមានប្រមាណលើសពី ៨០កោះ
 • អាចធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការទៅកាន់ច្រើនជាង ១២៥ ប្រទេស រួមមានចក្រភពអង់គ្លេស រុស្សី និងតំបន់ Schengen
 • អាចធ្វើការដាក់បញ្ចូលប្តី/ប្រពន្ធ និងកូនក្នុងបន្ទុកដែលមានអាយុដល់ ២៥ឆ្នាំ
 • មានភាសាអង់គ្លេស និងបារាំង ជាភាសាផ្លូវការ
 • ជាកម្មវិធីទទួលបានសញ្ជាតិតាមរយ:ការវិនិយោគតែមួយគត់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក
 • មិនមានតម្រូវការភាសា សម្រាប់ការសុំសិទ្ធិស្នាក់នៅ ឬសញ្ជាតិ
 • មិនមានតម្រូវការឲ្យធ្វើដំណើរទៅប្រទេសវាណាទូទេ
 • ជាប្រទេសដែលគុណប្រយោជន៍ផ្នែកពន្ធដារដ៏លើសលប់
 • តម្លៃសំបុត្រយន្តហោះសម្រាប់ទៅចូលរួមក្នុងពិធីសម្បថត្រូវបានគិតចូលរួចជាស្រេចក្នុងពាក្យសុំ

តម្រូវការវិនិយោគ

 1. ទទួលបានការអនុម័តជំហានដំបូង
 • អ្នកដាក់ពាក្យសុំត្រូវធ្វើការបង់ដំបូងដែលមិនមានការសងឲ្យវិញចំនួន ៥,០០០ ដុល្លារអាមេរិក សម្រាប់ថ្លៃដំណើរការ និងការត្រួតពិនិត្យពីខាងអង្គភាពស៊ើបការហិរញ្ញវត្ថុរបស់រដ្ឋាភិបាល ដើម្បីទទួលបានការអនុម័តជំហានដំបូង។
 • នៅពេលដែលបានទទួលការអនុម័តជំហានដំបូងរួច អ្នកដាក់ពាក្យសុំអាចធ្វើការវិនិយោគ និងដាក់ពាក្យសុំសញ្ជាតិបាន។
 1. ការវិនិយោគ
 • អ្នកដាក់ពាក្យសុំត្រូវធ្វើការបង់ប្រាក់សរុបដោយមិនមានការសងឲ្យវិញ ទៅកាន់រដ្ឋាភិបាលនៃប្រទេសវាណាទូ ដូចខាងក្រោម៖
  • ៦០,០០០ដុល្លារអាមេរិក សម្រាប់អ្នកដាក់ពាក្យសុំតែម្នាក់
  • ១៨៥,០០០ដុល្លារអាមេរិក សម្រាប់អ្នកដាក់ពាក្យសុំ និងប្តី/ប្រពន្ធ
  • ២២០,០០០ដុល្លារអាមេរិក សម្រាប់គ្រួសារដែលមានគ្នា ៤នាក់
  • ២៥,០០០ដុល្លារអាមេរិក សម្រាប់អ្នកក្នុងបន្ទុកបន្ថែមម្នាក់
 1. ការអនុម័ត
 • នៅពេលដែលការវិនិយោគត្រូវបានធ្វើ ហើយពាក្យសុំត្រូវបានដាក់ចូល គណៈកម្មាការសញ្ជាតិនឹងចេញសេចក្តីសម្រេចចុងក្រោយ។ អ្នកដាក់ពាក្យសុំអាចធ្វើដំណើរទៅចូលរួមពិធីសម្បថដើម្បីក្លាយជាជនជាតិវាណាទូ។ (ពិធីសម្បថនេះអាចប្រារព្ធធ្វើនៅឯបរទេស ដោយមានលក្ខខណ្ឌមួយចំនួន)

អត្ថប្រយោជន៍ផ្នែកពន្ធដារ

 • មិនមានការបង់ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន និងក្រុមហ៊ុន
 • មិនមានការបង់ពន្ធកាត់ទុក និងពន្ធលើតំលៃលើសនៃទ្រព្យសកម្ម
 • មិនមានការបង់ពន្ធលើអចលនទ្រព្យ ទ្រព្យសម្បត្តិ និងអំណោយ
 • ត្រូវបង់ពន្ធ VAT ក្នុងស្រុក ចំនួន ១២,៥%

 

លក្ខខណ្ឌ

 • អ្នកដាក់ពាក្យសុំត្រូវធ្វើការបង់ប្រាក់ទៅកាន់រដ្ឋាភិបាលនៃប្រទេសវាណាទូ
 • ត្រូវមានអាយុលើសពី ១៨ឆ្នាំ
 • មិនមានពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋ
 • ផ្តល់រាល់ឯកសារតម្រូវជាភាសាអង់គ្លេស
 • ផ្តល់លិខិតបញ្ជាក់សុខភាពដែលបញ្ជាក់ថាមានសុខភាពល្អ

 

ដំណើរការ

 • ទទួលបានការអនុម័តជំហានដំបូងក្នុងរយ:ពេល ១៤ថ្ងៃ ជាមួយនឹងលិខិតឆ្លងដែន លិខិតថ្កោលទោស លិខិតបញ្ជាក់សុខភាព ប្រវត្តិរូបសង្ខេប និងថ្លៃសេវាដំណាក់កាលដំបូង
 • ការបង់ប្រាក់វិនិយោគ និងថ្លៃសេវានៅសល់ នៅពេលដែលទទួលបានការអនុម័តជំហានដំបូង
 • ការដាក់ចូលនូវពាក្យសុំ
 • ការអនុម័តនឹងទទួលបានក្នុងរយៈពេល ២ខែ
 • ការអ្នកដាក់ពាក្យសុំត្រូវធ្វើដំណើរទៅប្រទេសវាណាទូដើម្បីចូលរួមពិធីសម្បថ និងទទួលយកលិខិតឆ្លងដែន

 

FAQ

តើកម្មវិធីទ្រទ្រង់និងអភិវឌ្ឍន៍សញ្ជាតិ នៃប្រទេស វានូអាទូ គឺជាអ្វី?

អ្នកដាក់ពាក្យ ត្រូវធ្វើការបរិច្ចាគដែលមិនទទួលបានមកវិញ ទៅរដ្ឋាភិបាល វានូអាទូ ដូចខាងក្រោម៖

 • ទឹកប្រាក់ USD 130,000 សម្រាប់ អ្នកដាក់ពាក្យទោល
 • ទឹកប្រាក់ USD 150,000 សម្រាប់ប្តីប្រពន្ធ
 • ទឹកប្រាក់ USD 165,000 សម្រាប់ប្តីប្រពន្ធ និងកូនមួយ
 • ទឹកប្រាក់ USD 180,000 សម្រាប់ គ្រួសារមានសមាជិកបួននាក់
 • ទឹកប្រាក់ USD 25,000 សម្រាប់ការបន្ថែមអ្នកក្នុងបន្ទុកក្នុងម្នាក់
តើមានលក្ខខណ្ឌរិតត្បិតណាមួយពីសញ្ជាតិដែលអាចដាក់ពាក្យក្នុងកម្មវិធីនេះបាន?

មាន សញ្ជាតិខាងក្រោម មិនមានលទ្ធភាពក្នុងការដាក់ពាក្យស្នើសុំបាន លើកលែងតែពួកគេអាច បង្ហាញថា ពួកគេស្នាក់នៅក្រៅប្រទេសនោះ លើសពី 5 ឆ្នាំ (ករណីនេះត្រូវតែសម្រេច ដោយប្រុង ប្រយ័ត្ន)។

 • ប្រទេសអីរ៉ង់
 • ប្រទេសអីរ៉ាក់
 • ប្រទេសស៊ីរី
 • ប្រទេសយ៉េមែន
 • ប្រទេសកូរ៉េខាងជើង
តើមានការកំណត់អាយុដើម្បីដាក់ពាក្យដែរឫទេ?

អ្នកដាក់ពាក្យបង្គោលត្រូវតែមានអាយុយ៉ាងតិច 18 ឆ្នាំ តែមិនមានការកំណត់អាយុខ្ពស់បំផុត ដើម្បី ដាក់ពាក្យនោះទេ។

តើមានតម្រូវការសុខភាព ដើម្បីដាក់ពាក្យដែរឫទេ?

មាន អ្នកដាក់ពាក្យបង្គោល និងអ្នកក្នុងបន្ទុក ត្រូវផ្តល់នូវរបាយការណ៍សុខភាព បញ្ជាក់ថាមានស្ថាន ភាពសុខភាពល្អ។ មិនមានទម្រង់ជាក់លាក់ សម្រាប់របាយការណ៍សុខភាពនោះទេ គ្រាន់តែចាំបាច់ ត្រូវចុះហត្ថលេខាដោយវេជ្ជបណ្ឌិតដែលមានការទទួលស្គាល់។ មិនមានការតម្រូវអោយពិនិត្យ ឈាមទេ។

តើអ្នកណាខ្លះអាចចូលរួមជាសមាជិកក្នុងបន្ទុកក្នុងពាល្យស្នើសុំបាន?

​​ប្តី/ប្រពន្ធ និង កូនដែលមានអាយុក្រោម 25 ឆ្នាំ និងស្ថិតក្រោមបន្ទុក របស់អ្នកដាក់ពាក្យបង្គោល អាចដាក់បញ្ចូលបាន។

នៅពេលដែលខ្ញុំបានទទួលសញ្ជាតិវានូអាទូហើយ តើខ្ញុំអាចបន្តទៅសមាជិកគ្រួសាររបស់ខ្ញុំ បានទេ?

បាន សញ្ជាតិនេះអាចបន្តដល់ជំនាន់បន្ទាប់បាន (មានលក្ខខណ្ឌមួយចំនួន ដោយមិនអាចជាស្វ័យ ប្រវត្តិទេ)។

តើកម្មវិធីនេះផ្តល់សិទ្ធិសញ្ជាតិពេញលេញ ដល់អ្នកដាក់ពាក្យដែលទទួលបានជោគជ័យដែរ រឺទេ?

កម្មវិធីនេះផ្តល់សញ្ជាតិបែបកិត្តិយស ដោយមានសិទ្ធិពេញលេញ (លើកលែងតែសិទ្ធិបោះឆ្នោត និង សិទ្ធិចូលរួមនយោបាយ)។

តើមានប៉ុន្មានប្រទេស ដែលខ្ញុំអាចធ្វើដំណើរបាន ដោយមិនចាំបាច់មានទិដ្ឋាការ បើសិនជាខ្ញុំកាន់ លិខិតឆ្លងដែនវានូអាទូ?

លិខិតឆ្លងដែនវានូអាទូ ផ្តល់ជូនការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅ ជាង 125 ប្រទេស ក្នុង នោះរួមមានចក្រភពអង់គ្លេស តំបន់ Schengen រុស្សី ។

តើសារ:ប្រយោជន៍ខាងពន្ធដារ មានអ្វីខ្លះនៅវានូអាទូ?
 • មិនមានពន្ធលើប្រាក់ចំនូលផ្ទាល់ខ្លួន និង ក្រុមហ៊ុន
 • មិនមានពន្ធកាត់ទុក ឫ ពន្ធលើប្រាក់ចំណេញ
 • មិនមានពន្ធលើទ្រព្យសម្បត្តិ អចលនទ្រព្យ និងប្រាក់អំណោយ
 • VAT ក្នុងស្រុកចំនួន 12.5%
 • មានលទ្ធភាពប្តូរឈ្មោះ យកប័ណ្ណបើកបរ យកអាស័យដ្ឋានក្នុងស្រុក និងចុះបញ្ជីក្រុមហ៊ុន
តើដំណើរការឯកសារ ជាធម្មតាមានរយ:ពេលប៉ុន្មាន?

ដំណើរការសម្រាប់ប្រទេសវានូអាទូនេះ ចាប់ផ្តើមពីការឆែកលើការត្រួតពិនិត្យលក្ខណ:សម្បត្តិ ដោយខាង Financial Intelligence Unit (FIU)។ FIU តែងតែចេញវិញ្ញាបនប័ត្របញ្ជាក់លទ្ធផល ក្នុងរយ:ពេល ពី ពីរ ទៅ បីសប្តាហ៍ ខណ:ដែលថ្មីៗនេះ មានករណីចេញវិញ្ញាបនប័ត្រ ក្នុងរយ:ពេល ពី ពីរ ទៅ បីថ្ងៃ តែប៉ុណ្ណោះ សម្រាប់ពាក្យស្នើសុំមកពី ប្រទេសថៃ និង ភូមា។

ខណ:ដែល FIU បានចេញវិញ្ញាបនប័ត្រលទ្ធផល ឯកសារពាក់ព័ន្ធផ្សេងទៀត នឹងត្រូវដាក់ជាមួយគ្នា រួមជាមួយនឹងទឹកប្រាក់ត្រូវបរិច្ចាគ ដើម្បីទទួលបានការអនុម័តចុងក្រោយ។ ដំណើរការ ជាធម្មតា មានរយ:ពេល ​ប្រហែល 1 ខែ ដោយមិនទាន់គិតនូវរយ:ពេលដែលធនាគារកណ្តាល វានូអាទូ ត្រូវ ទូទាត់ និងទទួលទឹកប្រាក់។ នៅពេលដែលទឹកប្រាក់បានទទួល និងចាត់ចែងរួចរាល់ ឯកសារនឹង ដាក់បន្តទៅកិច្ចប្រជុំគណ:កម្មការសញ្ជាតិ សម្រាប់ការអនុម័តចុងក្រោយ​ (គណ:កម្មការ តែងតែ មានកិច្ចប្រជុំ រៀងរាល់ពីរសប្តាហ៍ម្តង។

លិខិតអនុម័ត វិញ្ញាបនប័ត្រចូលសញ្ជាតិ លិខិតឆ្លងដែននឹងអាចរៀបចំបាន បន្ទាប់ពីកិច្ចប្រជុំ គណ:កម្មការរួចរាល់។

លិខិតឆ្លងដែន អាចរៀបចំរួចរាល់ រយ:ពេល 3 សប្តាហ៍ បន្ទាប់ពីបានការអនុម័តចុងក្រោយ។

តើដំណើរការឯកសារមានរយះពេលប៉ុន្មាន?

ជាសរុប វាចំណាយពេលប្រហែល 2-3 ខែ គិតពីពេលដាក់ឯកសារ ដល់ពេលទទួលបានលិខិត ឆ្លងដែន។ រយ:ពេលដំណើរការឯកសារ អាចនឹងមានការប្រែប្រួលអាស្រ័យលើករណីជាក់ស្តែង។

តើអ្វីជាការត្រួតពិនិត្យលក្ខណ:សម្បត្តិ?

ការត្រួតពិនិត្យលក្ខណ:សម្បត្តិគឺជាការពិនិត្យមើលប្រវត្តិរូបដោយរដ្ឋាភិបាល ដើម្បីបញ្ជាក់ថា មិន មានពត៌មានប៉ះពាល់ណាមួយ ទាក់ទងនឹងអ្នកដាក់ពាក្យ និងអ្នកដាក់ពាក្យក៏មិនមានជាប់ពាក់ព័ន្ធ នឹងនយោបាយនោះទេ។

តើកម្រៃសេវាពាក្យស្នើសុំមានចំនួនប្រហាក់ប្រហែលប៉ុន្នាន បន្ថែមពីលើចំនួនទឹកប្រាក់ វិនិយោគ?
 • ថ្លៃរៀបចំឯកសារ៖ USD 1,500 (អាចលុបចោល ឫអាចរក្សាទុក តែបញ្ជុះតម្លៃនេះពីថ្លៃសេវាផ្លូវ ច្បាប់វិញ។
 • ថ្លៃត្រួតពិនិត្យលក្ខណ:សម្បត្តិ៖ អ្នកដាក់ពាក្យត្រូវធ្វើការបរិច្ចាគដំបូងដោយ មិនទទួលបានមក វិញចំនួន USD 5,000 ដែលជាថ្លៃត្រួតពិនិត្យលក្ខណ:សម្បត្តិ ដោយខាងរដ្ឋាភិបាល (FIU) ដើម្បី ទទួលបានលទ្ធផលពីប្រវត្តិរូបរបស់អ្នក។
 • ថ្លៃធ្វើពាក្យសម្បថ៖ ចំនួនប្រហែលពី 1,000-1,500 USD ប្រសិនបើកិច្ចការនេះត្រូវធ្វើនៅ វានូអាទូ។ ចំនួន USD 5,000 ប្រសិនបើធ្វើនៅឌូបៃ បាងកក សិង្ហបុរី ហុងកុង ម៉ាឡេស៊ី និង ប្រទេសផ្សេងទៀត អាស្រ័យតាមការស្នើសុំ។
តើពេលណាដែលខ្ញុំត្រូវបង់ថ្លៃពាក្យស្នើសុំ?

ថ្លៃពាក្យស្នើសុំ និង ថ្លៃត្រួតពិនិត្យលក្ខណ:សម្បត្តិ ត្រូវបង់មុនពេលដាក់ឯកសារពាក្យស្នើសុំនេះ។

ថ្លៃធ្វើពាក្យសម្បថ ត្រូវបង់ បន្ទាប់ពីបានទទួលការអនុម័តចុងក្រោយ។

តើពេលណាដែលខ្ញុំត្រូវធ្វើការដាក់ប្រាក់វិនិយោគ?

នៅពេលលទ្ធផលត្រួតពិនិត្យលក្ខណ:សម្បត្តិបានចេញដោយ FIU អ្នកដាក់ពាក្យត្រូវធ្វើការបង់ទឹក ប្រាក់បរិច្ចាគដើម្បីទទួលបានការអនុម័តចុងក្រោយ។

តើមានអ្វីកើតឡើង បើសិនជាពាក្យស្នើសុំរបស់ខ្ញុំត្រូវបានបដិសេធ?

ក្នុងករណីដែលពាក្យស្នើសុំត្រូវបានបដិសេធ ទឺកប្រាក់បរិច្ចាគទាំងអស់នឹងបង្វិលត្រលប់អោយ វិញ។ រាល់ថ្លៃសេវាពាក្យស្នើសុំទាំងអស់ នឹងមិនបង្វិលសងវិញទេ។

តើរូបិយប័ណ្ណណា ដែលប្រើប្រាស់សម្រាប់ការវិនិយោគនេះ?

កម្មវិធីទទួលយករូបិយប័ណ្ណ ដែលមានដូចខាងក្រោម

 • USD
 • EUR
 • Cryptocurrencies (ត្រូវបញ្ជាក់តាមករណីជាក់ស្តែង។ សូមទាក់ទងក្រុមការងារនៅ HLG សម្រាប់ពត៌មានបន្ថែម)
តើខ្ញុំចាំបាច់ត្រូវធ្វើដំណើរទៅប្រទេសនេះ ក្នុងអំឡុងពេលរៀបចំឯកសារដែររឺទេ?

នៅពេលដែលទឹកប្រាក់បរិច្ចាគរៀបចំរួចរាល់ ហើយពាក្យស្នើសុំត្រូវបានដាក់រួច គណ:កម្មការ សញ្ជាតិនឹងចេញការអនុម័តចុងក្រោយ។ អ្នកដាក់ពាក្យអាច៖

 • ចូលរួមពិធីធ្វើពាក្យសម្បថ ក្នុងនាមជាជនជាតិវានូអាទូ
 • ស្នើសុំភ្នាក់ងារលិខិតឆ្លងដែនវានូអាទូ ដើម្បីធ្វើដំណើរទៅជួបអ្នកដាក់ពាក្យបង្គោល (សមាជិក ក្នុងបន្ទុកមិនចាំបាច់ធ្វើដំណើរចូលរួមទេ)។

ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។