អត្ថប្រយោជន៍

 • កម្មវិធីរដ្ឋាភិបាល ដែលរួមជាមួយអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជា អត្ថប្រយោជន៍នៃទិដ្ឋាការ​ ទំនាក់ទំនងមុខ ជំនួញអាជីវកម្ម ជាមួយនឹងការទទួលស្គាល់ពិសេស
 • សមាសភាពសមាជិកនេះមានសុពលភាព ២០ឆ្នាំ ជាមួយនឹងការ​បន្តរយ:ពេល ៥ឆ្នាំទៀត សម្រាប់ទិដ្ឋាការ ចេញចូល ច្រើនលើក
 • សមាសភាពសមាជិកនេះ អាចបន្តដល់សមាជិកគ្រួសារបន្ទាប់ នៃអ្នកដាក់ពាក្យស្នើសុំ (សា្វមី/ភរិយា កូន រឺ​ ឪពុកម្តាយ)
 • ការបន្តអាចធ្វើបានសម្រាប់ការស្នាក់នៅរយ:ពេល ១ឆ្នាំ ក្នុងអំឡូងពេលធ្វើដំណើរម្តងៗ
 • ការស្វាគមន៍រាក់ទាក់ និងរួមដំណើរលក្ខណ: VIP ក្នុងអំឡុងពេលធ្វើដំណើរមកដល់ រឺចាកចេញទៅគោលដៅ ណាមួយដោយ ជំនួយការផ្ទាល់
 • ទទួលបានដំណើរការត្រួតពិនិត្យលិខិតឆ្លងដែនបែបឆាប់រហ័ស និងផ្តាច់មុខ នៅរាល់ពេលធ្វើដំណើរចេញ​ រឺចូលប្រទេស
 • ជូនទៅមកដោយមិនគិតថ្លៃពីព្រលានយន្តហោះដោយរថយន្តទំនើប
 • អាចសម្រាកនៅបន្ទប់រង់ចាំផ្តាច់មុខ ទាំងពេលធ្វើដំណើរចេញ និងចូលប្រទេស
 • សេវាកម្មពិសេសយ៉ាងច្រើនសន្ធឹកសន្ធាប់ពីរដ្ឋាភិបាលដូចជា៖
  • ការប្រាស្រ័យទំនាក់ទំនងពាណិជ្ជកម្ម
  • សេវាកម្មអន្តោប្រវេសន៍
  • ការជួយរៀបចំដំណើរការធ្វើ ការអនុញ្ញាតការងារ និងប័ណ្ណបើកបរ
 • ទទួលបានសេវាកម្មប្រភេទ Green Fee ដោយឥតគិតថ្លៃ នៅទីតាំងវាយកូនហ្គោលដ៏ល្អបំផុត ក្នុងប្រទេសថៃ ដោយមានរយ:ពេលដល់ទៅ​​ ២៤ ដង ក្នុងមួយឆ្នាំ។
 • ទទួលបានសេវាកម្ម ស្ប៉ា ដោយឥតគិតថ្លៃ នៅទីតាំងមួយចំនួន ដោយមានរយ:ពេលដល់ទៅ ២៤ដង ក្នុងមួយឆ្នាំ
 • សេវាពិនិត្យសុខភាពប្រចាំឆ្នាំ ដោយឥតគិតថ្លៃ
 • ការបញ្ជុះតម្លៃពិសេសជាមួយហាងជាដៃគូសំខាន់ៗដូច ហាងទំនិញរួចពន្ធ សណ្ឋាគារ ភោជនីយដ្ឋាន និងផ្សារទំនើបផ្សេងៗ

ដំណើរការនៃការដាក់ពាក្យស្នើសុំ

 • គិតចាប់ពីពេលដាក់ឯកសារ រហូតដល់ពេលក្លាយជាសមាជិកពេញសិទ្ធិ ដំណើរការទាំងស្រុងមាន រយ:ពេលប្រហែល ១៤ ថ្ងៃ។

តម្រូវការនៃដាក់ពាក្យស្នើសុំ

 • តម្លៃចូលជាសមាជិក (រួមបញ្ចូលពន្ធអាករ)
  • ២.១៤០.០០០ បាត (ប្រមាណជាង ៦៦.៨៧៥​ ដុល្លាអាមេរិក) សម្រាប់អ្នកដាក់ ពាក្យស្នើសុំបង្គោល
  • ១.០០០.០០០ បាត (ប្រមាណជាង ៣១.២៥០) ដុល្លាអាមេរិក សម្រាប់ សមាជិក គ្រួសារបន្ថែមក្នុងម្នាក់
 • តម្លៃសេវាប្រចាំឆ្នាំ (រួមបញ្ចូលពន្ធអាករ)
  • ២១.៤០០ បាត (ប្រមាណជាង ៦៧០ ដុល្លាអាមេរិក) សម្រាប់អ្នកដាក់ពាក្យស្នើសុំ បង្គោល
  • ១០.០០០ បាត (ប្រមាណជាង ៣១៥ ដុល្លាអាមេរិក) សម្រាប់ សមាជិកគ្រួសារ បន្ថែមក្នុងម្នាក់
 • អ្នកដាក់ពាក្យស្នើសុំ បង្គោល ត្រូវមានអាយុចាប់ពី ២០ឆ្នាំ
 • អ្នកដាក់ពាក្យស្នើសុំ មិនមែនជាសញ្ជាតិថៃ
 • អ្នកដាក់ពាក្យសុំមិនត្រូវមានប្រវត្តឬជាប់ពាក់ព័ន្ធនឹងជំនួញក្ស័យធនឡើយ
 • មានលិខិតថ្កោលទោសចេញពីក្រសួងឬមិនធ្លាប់មានជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ

FAQ

តើអ្វីទៅជាទិដ្ឋាការវរជនរបស់ប្រទេសថៃ?

ទិដ្ឋាការវរជនរបស់ប្រទេសថៃ ឬ Thailand Elite Visa គឺជា ទិដ្ឋការមានសុពលភាពពេលវែងដែលកំណត់នៅក្រោមទិដ្ឋាការរបស់អ្នកទេសចរណ៍ (Privilege Entry Visa “PE”) ដែលអនុញ្ញាតអោយអ្នកដែលតាំងទីលំនៅក្នុងប្រទេសថៃទទួលបានផលប្រយោជន៍ក្នុងរយៈពេលពី 5 ទៅ 20 ឆ្នាំ អាស្រ័យតាមកញ្ចប់ដែលបានជ្រើសរើស ស្មើរទៅនឹងតម្លៃនៃភាពជាសមាជិក។ ទិដ្ឋាការនេះគឺជាទិដ្ឋាការដែលអនុញ្ញាតការចូលច្រើនដងរយៈពេល 5 ឆ្នាំ ជាមួយនឹងការស្នាក់នៅរយៈពេល 1 ឆ្នាំរៀងរាល់ការចូលម្តងដែលអាចបន្តបាន។

តើកម្មវិធីភាពជាសមាជិកវរជនប្រទេសថៃ Thailand Elite មានកញ្ចប់សេវាអ្វីខ្លះ?
 • កញ្ចប់សេវា Elite Ultimate Privilege (Grand Package), ទិដ្ឋាការរយៈពេល 20 ឆ្នាំ (បន្តបាន 5 ឆ្នាំ), តម្លៃ 2,140,000 បាត (សេវាប្រចាំឆ្នាំ 21,400 បាត);
 • កញ្ចប់សេវា Elite Family Premium, ទិដ្ឋាការកំណត់អាស្រ័យតាមសមាជិករបស់សេវា Elite Ultimate Privilege, តម្លៃ 1,000,000 បាត (សេវាប្រចាំឆ្នាំ 10,000 បាត);
 • កញ្ចប់សេវា Elite Superiority Extension, ទិដ្ឋាការរយៈពេល 20 ឆ្នាំ (បន្តបាន 5 ឆ្នាំ), តម្លៃ 1,000,000 បាត;
 • កញ្ចប់សេវា Elite Family Alternative, ទិដ្ឋាការរយៈពេល 10 ឆ្នាំ (បន្តបាន 5 ឆ្នាំ), តម្លៃ 800,000 បាតនិង 700,000 បាត សម្រាប់រៀងរាល់ការបន្ថែមសមាជិកគ្រួសារម្នាក់;
 • កញ្ចប់សេវា Elite Privilege Access, ទិដ្ឋាការរយៈពេល 10 ឆ្នាំ ​(បន្តបាន 5 ឆ្នាំ), តម្លៃ​ 1,000,000 បាតនិង 800,000 បាត សម្រាប់រៀងរាល់ការបន្ថែមសមាជិកគ្រួសារម្នាក់;
 • កញ្ចប់សេវា Elite Family Excursion, ទិដ្ឋាការរយៈពេល 5 ឆ្នាំ, តម្លៃ 800,000 បាត សម្រាប់មនុស្ស 2 នាក់ និង 300,000 បាត សម្រាប់រៀងរាល់ការបន្ថែមសមាជិកគ្រួសារម្នាក់;
 • កញ្ចប់សេវា Elite Easy Access, ទិដ្ឋាការរយៈពេល 5 ឆ្នាំ, តម្លៃ 500,000 បាត;
តើអ្នកណាខ្លះមានសិទ្ធដាក់ពាក្យសុំទិដ្ឋាការវរជនរបស់ប្រទេសថៃ?

បេក្ខជន/សមាជិកត្រូវតែមាន និង មាននូវលក្ខណៈសម្បត្តិដូចខាងក្រោម៖

 • មិនធ្លាប់ត្រូវបានផ្តន្ទាទោសដោយសាលក្រមនៅក្នុងប្រទេសណាមួយលើកលែងតែបទល្មើសដែលបានប្រព្រឹត្តចំពោះការធ្វេសប្រហែស
 • មិនធ្លាប់ប្រកាសក្ស័យធន
 • មិនធ្លាប់ត្រូវបានប្រកាសថាជាបុគ្គលមានគំនិតមិនល្អ អសមត្ថភាព
 • ទទួលបានការអនុញ្ញាតស្នាក់នៅក្នុងប្រទេសថៃស្របតាមច្បាប់អន្តោប្រវេសន៍ ឬ ច្បាប់ផ្សេងៗនៅក្នុងប្រទេសថៃ
 • កាន់លិខិតឆ្លងដែនបរទេស និង
 • សម្រាប់គ្រប់អាយុលើកលែងកញ្ចប់សេវា Elite Ultimate Privilege ដែលទាមទារអាយុចាប់ពី 20 ឆ្នាំទ្បើង
តើមានការដាក់កម្រិតលើសញ្ជាតិដែលមានសិទ្ធដាក់ពាក្យសុំក្នុងកម្មវិធីនេះដែរឬទេ?

មាន សញ្ជាតិដែលមិនមានសិទ្ធដាក់ពាក្យសុំទិដ្ឋាការវរជនរបស់ប្រទេសថៃមានដូចខាងក្រោម៖

 • អាស៊ី៖ កូរ៉េខាងជើង អាហ្វហ្គានីស្ថាន នេប៉ាល់ ប៉ាគីស្ថាន ស្រីលង្កា
 • មជ្ឈឹមបូព៌ា៖ អាល់ហ្សេរី អ៊ីរ៉ាក់ អេហ្ស៊ីប អ៊ីរ៉ង់ លីបង់ លីប៊ង់ ប៉ាទ្បេស្ទីន ស៊ីរី យេម៉ែន
 • អាហ្វ្រិក៖ អាហ្វ្រិកកណ្តាល​ កាមេរូន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ សាធារណរដ្ឋកុងហ្គោ ហ្គីណេអេក្វាទ័រ ហ្គីណេ ហ្គាណា លីបេរីយ៉ា នីហ្សេរីយ៉ា សៅតូមេ និង ព្រីមបៃ សៀរ៉ាទ្បេអូន សុម៉ាលី ស៊ូដង់
តើមានការកំណត់អាយុក្នុងការដាក់ពាក្យសុំដែរឬទេ?

មិនមានការកំណត់លើអាយុក្នុងកម្មវិធីនេះទេ លើកលែងកញ្ចប់សេវា Elite Ultimate Privilege ដែលទាមទារអាយុចាប់ពី 20 ឆ្នាំទ្បើង

ក្នុងនាមជាសមាជិកទិដ្ឋាការវរជនប្រទេសថៃ តើខ្ញុំត្រូវតែរាយការណ៍ទៅផ្នែកអន្តោប្រវេសន៍ក្នុងកំទ្បុងពេលស្នាក់នៅក្នុប្រទេសថៃដែរឬទេ?

សមាជិករបស់ទិដ្ឋាការវរជនតម្រូវឲ្យធ្វើការរាយការណ៍រយៈពេល 90 ថ្ងៃមកកាន់ការិយាល័យអន្តោប្រវេសន៍ក្នុងករណីស្នាក់នៅក្នុងប្រទេសដោយពុំមានការចាកចេញរយៈពេលលើសពី 90 ថ្ងៃ។ ការិយាល័យជំនួយរបស់ទិដ្ឋាការវរជនអាចផ្តល់ជំនួយទៅកាន់សមាជិកបាន។ សម្រាប់សមាជិកដែលស្នាក់នៅក្នុងទីក្រុងបាំងកក ការដាក់ពាក្យអាចធ្វើបានតាមទីស្នាក់ការធំរបស់ Thailand Privilege Card នៅឯសង្កាត់សាថន ក្នុងទីក្រុងបាំងកក ហើយរបាយការណ៍នឹងបំពេញរួចរាល់ក្នុងរយៈពេលពីរថ្ងៃ ដោយពុំមានគិតថ្លៃសេវាទ្បើយ។ ពួកយើងក៏មានភ្នាក់ងារជាប់កិច្ចសន្យានៅចាំសម្រួលដល់សមាជិកដែលស្នាក់នៅក្នុងខេត្តឈៀងម៉ៃ ប៉ាតាយ៉ា និង ភូគេត ដើម្បីធ្វើរបាយការណ៍ 90 ថ្ងៃ ជំនួសឲ្យសមាជិកដោយពុំមានគិតថ្លៃសេវានោះទេ។

មានការទាមទារនូវលិខិតជូនដំណឹងពីការស្នាក់នៅ (TM 30) ចេញពីម្ចាស់ផ្ទះ/អគារដែលអ្នកបានស្នាក់នៅ។

ប្រសិនបើការស្នាក់នៅក្នុងប្រទេសថៃឆ្នាំបន្តទៀត សមាជិករបស់ទិដ្ឋាការវរជនតម្រូវឲ្យរាយការណ៍ដោយផ្ទាល់ទៅកាន់ផ្នែកអន្តោប្រវេសន៍ដើម្បីទទួលបានការពន្យារពេលស្នាក់នៅ។ សមាជិកនឹងត្រូវបង់ទឹកប្រាក់ 1,900 បាតនៅឯការិយាល័យអន្តោប្រវេសន៍នៅពេលដែលដាក់ពាក្យសុំពន្យារនេះ។ ការពន្យារពេលស្នាក់នៅមិនទាមទារក្នុងករណីសមាជិកចាកចេញពីប្រទេសថៃក្នុងរយៈពេលណាមួយក្នុងកំទ្បុងពេល 365 ថ្ងៃ។

តើអ្នកណាអាចមានសិទ្ធជាបុគ្គលពឹងផ្អែកនៅលើពាក្យស្នើសុំ?

មាន គ្រប់កញ្ចប់សេវាលើកលែង Elite Easy Access និង Elite Superiority Extension អាចបញ្ចូលសមាជិកគ្រួសារបន្ទាន់ មាន និង ពុំមានគិតថ្លៃសេវាកម្មបន្ថែម។ ប្រសិនបើអ្នកចង់ស្នើសុំជាមួយគ្រួសារ សូមទំនាក់ទំនងមកកាន់ HLG ដើម្បីទទួលបានសេចក្តីណែនាំលើកញ្ចប់សេវាណាមួយដែលសាកសមបំផុតសម្រាប់សមាសភាពគ្រួសាររបស់អ្នក។

តើទិដ្ឋាការវរជនប្រទេសថៃមានអត្ថប្រយោជន៍អ្វីខ្លះ?

អត្ថប្រយោជន៍អាស្រ័យទៅតាមកញ្ចប់សេវាដែលបានជ្រើសរើសដូច្នេះហើយសូមទំនាក់ទំនងមកកាន់ HLG ប្រសិនបើអ្នកចង់ទទួលបានបញ្ជីរួមរបស់គុណសម្បត្តិលើកញ្ចប់នីមួយៗ។ ជាធម្មតា អត្ថប្រយោជន៍រួមមាន៖

 • សេវាកម្មធ្វើដំនើរបន្ថែមពីអាកាសយានដ្ឋានទៅកាន់សណ្ឋាគារ/​ផ្ទះស្នាក់នៅរបស់អ្នក ឬ ពីសណ្ឋាគារ/​ផ្ទះស្នាក់នៅរបស់អ្នកទៅកាន់អាកាសយានដ្ឋាន
 • សេវាបែបបទអន្តោប្រវេសន៍ឆាប់រហ័ស និង ដំណើរការត្រួតពិនិត្យលិខិតឆ្លងដែន
 • ការស្វាគមន៍វីអាយភី និង អមដំណើរពេលមកដល់ និង ចាកចេញពី Elite Personal Assistants
 • កន្លែងអង្គុយរង់ចាំពេលចាកចេញ និង មកដល់ផ្តាច់មុខ
 • សិទ្ធចូលទៅកាន់សេវាស្ពារបន្ថែម
 • សិទ្ធចូលទៅកាន់សេវាកីទ្បាវាយកូនហ្គោលបន្ថែម
 • សេវាត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ
 • ជំនួយផ្នែកទំនាក់ទំនងរដ្ឋាភិបាល បណ្តាញអាជីវកម្ម សេវាកម្មអន្តោប្រវេសន៍ (របាយការណ៍ 90 ថ្ងៃ) ការសម្របសម្រួល និង ជំនួយផ្នែករៀបចំឯកសារយកប័ណ្ឌបើកបរ
 • មជ្ឈមណ្ឌលផ្តល់ព័ត៌មានសមាជិក៖ បើកដំណើរការ 24 ម៉ោងជារៀងរាល់ថ្ងៃ​ រយៈពេល 7 ថ្ងៃមួយសប្តាហ៍ ប្រតិបត្តិការជាច្រើនភាសា។ ភាសាអង់គ្លេស សេវា 24 ម៉ោង សម្រាប់ភាសាកូរ៉េ ចិន ជប៉ុន ចាប់ពីម៉ោង 6.00 ព្រឹក ដល់ 9.00 យប់ (ម៉ោងបាំងកក GMT +7)
 • អត្ថប្រយោជន៍នៃការទិញទំនិញ និង ទទួលបានការបញ្ចុះតម្លៃនៅ Duty free Shop តាមដៃគូរ សណ្ឋាគារ ភោជនីយដ្ឋាន និង ហាងលក់ទំនិញមួយចំនួន។
តើជំហាននៃការដាក់ពាក្យស្នើសុំមានអ្វីខ្លះ?

ឯកសារទាមទារក្នុងការដាក់ពាក្យស្នើសុំមានដូចជា៖

 • ច្បាប់ចម្លងលិខិតឆ្លងដែន (ផ្នែកប្រវត្តិរូប និង ទិដ្ឋាការថៃ/បោះត្រា);
 • រូបថតថ្មី ទំហំលិខិតឆ្លងដែន (កម្រិតខ្ពស់ យ៉ាងហោចណាស់ទំហំរូបភាព 1 MB );
 • ពាក្យស្នើសុំ
 • ច្បាប់សំអាងទំនាក់ទំនង ឧទាហរណ៍ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ (សម្រាប់កញ្ចប់គ្រួសារ)
តើដំណើរការដាក់ពាក្យសុំចំណាយរយៈយូរប៉ុណ្ណា?

រាប់ចាប់ពីការដាក់ពាក្យស្នើសុំ ផ្នែកកម្មវិធីនឹងត្រួតពិនិត្យលើប្រវត្តិរូបរបស់អ្នកចាប់ពី 1 ទៅ 3 ខែ។

ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។