សារ:ប្រយោជន៍៖
- អាចដាក់បញ្ចូលប្តី/ប្រពន្ធ និងកូន ដែលមានអាយុក្រោម 18 ឆ្នាំ
- ដំណើរការឆាប់រហ័ស
- ធ្វើដំណើរមិនចាំបាច់ទិដ្ឋាការ ទៅបណ្តាប្រទេសនៅ Schengen ស្វីស ណ័រវ៉េ និង អាយឡែន
- អាចស្នាក់នៅគ្រប់រដ្ឋដែលជាសមាជិក Schengen បានដល់បីខែ ក្នុងអំឡុង កន្លះឆ្នាំ
- មិនមានតម្រូវការស្នាក់នៅផ្ទាល់
- មានសិទ្ធិឲ្យអ្នកដាក់ពាក្យធ្វើការនៅឡាតវីបាន
- មានសិទ្ធិទទួលបានការអប់រំក្នុងតម្លៃទាប នៅក្នុងបណ្តាប្រទេសនៅអឺរ៉ុប
- មានសិទ្ធិទទួលបានប័ណ្ណបើកបរឡាតវី ដែលមានសុពលភាពនៅគ្រប់បណ្តារដ្ឋ នៃអឺរ៉ុប
- មានសិទ្ធិទិញ និងចុះឈ្មោះទោចក្រយាន ក្នុងបណ្តាដែនដីប្រទេស ឡាតវី។
ការវិនិយោគ៖
អ្នកដាក់ពាក្យត្រូវធ្វើការវិនិយោគនៅក្នុង អចលនទ្រព្យ ឫ ភាគហ៊ុននៅក្នុងក្រុមហ៊ុនឡាតវី
- ការវិនិយោគទៅក្នុងអចលនទ្រព្យ
- ចំនួនវិនិយោគអប្បបរមា €250,000
- 5% ថ្លៃសេវារដ្ឋាភិបាល
- 2% ថ្លៃសេវាចុះបញ្ជី
- ការវិនិយោគភាគហ៊ុន
- ទឹកប្រាក់វិនិយោគ €50,000 ទៅក្នុងភាគហ៊ុននៃប្រទេសឡាតវី
- €5,000 ជាថ្លៃចាត់ចែង និងថ្លៃត្រួតពិនិត្យលក្ខណ:សម្បត្តិ
- €10,000 ថ្លៃពន្ធប្រថាប់ត្រា
ការវិនិយោគត្រូវរក្សាទុក ចំនួន 5 ឆ្នាំជាអប្បបរមា នឹងត្រូវរក្សាទុក ប្រសិនបើប័ណ្ណអនុញ្ញាតត្រូវបានផ្តល់ សុពលភាព។
តម្រូវការ៖
- មានអាយុ 18 ឆ្នាំ ឫ លើសនេះ
- អ្នកដាក់ពាក្យមិនមានប្រវត្តិឧក្រិដ្ឋកម្ម
- អ្នកដាក់ពាក្យត្រូវមានចំណូលគ្រប់គ្រាន់ ដើម្បីទ្រទ្រង់ខ្លួនឯង និងអ្នកក្នុងបន្ទុក
- €13,320 ក្នុងមួយឆ្នាំ សម្រាប់ អ្នកដាក់ពាក្យបង្គោល
- €4,440 ក្នុងមួយឆ្នាំ សម្រាប់ ប្តី/ប្រពន្ធ
- €4,440 ក្នុងមួយឆ្នាំ សម្រាប់ កូនម្នាក់
- មានធានារ៉ាប់រ៉ងសុខភាពសម្រាប់អ្នកដាក់ពាក្យ និងអ្នកក្នុងបន្ទុកទាំងអស់
- ត្រូវធ្វើការវិនិយោគដែលមានគុណភាព ទៅក្នុងអចនឲលនទ្រព្យ ឫ ដើមទុនភាគ ហ៊ុន នៃក្រុមហ៊ុនរបស់ឡាតវី និងកាន់កាប់ការវិនិយោគរយ:ពេល 5 ឆ្នាំ។
ដំណើរការ៖
- ដំណើរការឆាប់រហ័ស ក្នុងរវាង ប្រហែល 90 ថ្ងៃ ដើម្បីទទួលបានប័ណ្ណស្នាក់នៅបណ្តោះអាសន្ន
- អ្នកដាក់ពាក្យដែលទទួលបានជោគជ័យ និងអ្នកក្នុងបន្ទុក នឹងទទួលបានប័ណ្ណស្នាក់នៅ បណ្តោះអាសន្ន ដែលមានសុពលភាពរយ:ពេល 5 ឆ្នាំ
- អ្នកដាក់ពាក្យដែលបានរក្សាទុកការវិនិយោគរបស់ពួកគេ រយ:ពេល 5 ឆ្នាំ អាចដាក់ពាក្យសុំបន្ត សុពលភាពថ្មី បន្ថែម 5 ឆ្នាំទៀត នៅរៀងរាល់ 5 ឆ្នាំម្តង ដោយត្រូវធ្វើការបង់សេវាពន្យារ សុពលភាពនេះចំនួន 5 ឆ្នាំ
- អ្នកដាក់ពាក្យដែលបានបន្តរស់នៅប្រទេស ឡាតវី រយ:ពេល 5 ឆ្នាំ នឹងអាចធ្វើការដាក់ពាក្យយក ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍បាន
- អ្នកដាក់ពាក្យ និងអ្នកនៅក្នុងបន្ទុកទាំងអស់ អាចទទួលបានសេវាថែទាំសុខភាព និងផល ប្រយោជន៍ពីការក្លាយជាអ្នកមានសិទ្ធិរស់នៅអចិន្ត្រៃយ៍
- អ្នកដាក់ពាក្យ និងអ្នកនៅក្នុងបន្ទុកទាំងអស់ អាចដាក់ពាក្យយកសញ្ជាតិឡាតវីបាន បន្ទាប់ពី មានសិទ្ធិរស់នៅស្របច្បាប់ រយ:ពេល 10 ឆ្នាំ នៅឡាតវីនេះ។