សារ:ប្រយោជន៍៖

 • ការទទួលបានសញ្ជាតិពេញមួយជីវិត ដែលអាចបន្តដល់ជំនាន់បន្ទាប់
 • ជាសមាជិកនៃសហគមន៍អឺរ៉ុប និង Schengen
 • អ្នកដាក់ពាក្យអាចរស់នៅ ធ្វើដំណើរ រៀន និង​ទិញដី ឫអចលនទ្រព្យ នៅគ្រប់ទីកន្លែង ក្នុងប្រទេស សហគមន៍អឺរ៉ុប ទាំង 28 ប្រទេស
 • អាចដាក់កូននៅក្នុងបន្ទុកមិនទាន់រៀបការ ដែលមានអាយុដល់ 26 ឆ្នាំ
 • ឳពុកម្តាយក្នុងបន្ទុករបស់ វិនិយោគិន និង ប្តី/ប្រពន្ធ ក៏អាចដាក់បញ្ចូលបានដែរ
 • ជីដូនជីតាក្នុងបន្ទុករបស់ វិនិយោគិន និង ប្តី/ប្រពន្ធ ក៏អាចដាក់បញ្ចូលបានដែរ
 • គុណភាពជីវិតរស់នៅមានលក្ខណ:ល្អ
 • អាកាសធាតុល្អ
 • អាចធ្វើដំណើរដោយគ្មានទិដ្ឋាការ ទៅជាង 180 ប្រទេស រួមមាន ចក្រភព អង់គ្លេស អឺរ៉ុប និង សហរដ្ឋអាមេរិក (eTA)
 • មានស្ថិរភាព និងសុវត្ថិភាព ព្រមជាមួយនឹងអត្រាឧក្រិដ្ឋកម្មយ៉ាងទាប
 • យុត្តាធិការខាងផ្នែកពន្ធដារ យ៉ាងមានប្រសិទ្ធិភាព និងមានចំនួនទាប
 • សង្គមលក្ខណ:ពហុវប្បធម៌
 • ទទួលបានការអប់រំជាសាធារណ: និង ប្រព័ន្ធថែទាំសុខភាពដោយឥតគិតថ្លៃ។

ការវិនិយោគ៖

អ្នកដាក់ពាក្យត្រូវធ្វើការវិនិយោគក្នុង 3 ចំណុច៖

 • ការបរិច្ចាគដោយមិនអាចទូទាត់វិញបាន ក្នុងចំនួនយ៉ាងហោចណាស់ €650,000 អោយទៅមូលនិធិសង្គម និងអភិវឌ្ឍន៍ជាតិ (NDSF)
 • ការវិនិយោគខាងអចលនទ្រព្យ ទៅក្នុងរបៀបដូចខាងក្រោម៖
  • ការវិនិយោគក្នុងទឹកប្រាក់យ៉ាងតិច €350,000 ទៅក្នុង អចលនទ្រព្យ (ដោយត្រូវ រក្សាទុកយ៉ាងតិច 5 ឆ្នាំ); ឫ
  • ការដាក់ជួល អចលនទ្រព្យ ដោយត្រូវមានតម្លៃជួលប្រចាំឆ្នាំយ៉ាងតិច

€16,000 (ក្នុងរយ:ពេលអប្បបរមា 5 ឆ្នាំ)

 • ការវិនិយោគទៅក្នុងឧបករណ៍ហិរញ្ញវត្ថុ ដែលមានការអនុម័តដោយ រដ្ឋាភិបាល ក្នុងទឹកប្រាក់ យ៉ាងតិច €150,000 (ត្រូវរក្សាទុកចំនួន 5 ឆ្នាំ ជាអប្បបរមា)។

តម្រូវការ៖

 • អាយុយ៉ាងតិច 18 ឆ្នាំ ឫចាស់ជាងនេះ
 • ត្រូវមានសុខភាពល្អ
 • មិនមានប្រវត្តិឧក្រិដ្ឋកម្ម
 • ផ្តល់នូវភស្តុតាងនៃប្រភពទុន ដែលត្រូវប្រើប្រាស់សម្រាប់ការវិនិយោគ
 • ត្រូវបំពេញគ្រប់លក្ខខណ្ឌនៃតម្រូវការវិនិយោគ
 • ត្រូវបង្ហាញពីអំណ:អំណាងស្នាក់នៅប្រទេស ម៉ាល់តា
 • ត្រូវកាន់កាប់លក្ខខណ្ឌស្នាក់នៅ នៅប្រទេស ម៉ាល់តា យ៉ាងតិច 12 ខែ មុនពេលទទួលបានសញ្ជាតិ
 • ត្រូវធ្វើការទិញធានារ៉ាប់រ៉ងសុខភាពជាលក្ខណ:ពិភពលោក ក្នុងតម្លៃយ៉ាង តិច 50,000 ដុល្លារអាមេរិក។

កម្រៃសេវា៖

 • ការបរិច្ចាគប្រាក់ទៅក្នុង មូលនិធិ NDFS៖
  • €650,000 — សម្រាប់ អ្នកដាក់ពាក្យបង្គោល
  • €25,000 — សម្រាប់ ប្តី/ប្រពន្ធ
  • €25,000 — សម្រាប់ អ្នកក្នុងបន្ទុកនីមួយៗ ដែលមានអាយុក្រោម 18 ឆ្នាំ
  • €50,000 — សម្រាប់ អ្នកក្នុងបន្ទុកនីមួយៗ ដែលមានអាយុ 18 ឆ្នាំ និងលើសពីនេះ
 • កម្រៃសេវាត្រួតពិនិត្យលក្ខណ:សម្បត្តិ៖
  • €7,500 — សម្រាប់ អ្នកដាក់ពាក្យបង្គោល
  • €5,000 — សម្រាប់ អ្នកដាក់ពាក្យបង្គោល
  • €3,000 — ម្រាប់ អ្នកក្នុងបន្ទុកនីមួយៗ ដែលមានអាយុ 13-17 ឆ្នាំ
  • €5,000 — សម្រាប់ អ្នកក្នុងបន្ទុកនីមួយៗ ដែលមានអាយុ 18 ឆ្នាំ និងលើសពីនេះ

ដំណើរការ៖

 • ដំណើរការយ៉ាងឆាប់រហ័ស ប្រហែល 2 សប្តាហ៍ សម្រាប់ការអនុម័ត លើការស្នាក់នៅ និង រយ:ពេល 4 ខែ សម្រាប់ការទទួលបានការអនុម័តជាគោលការណ៍លើសញ្ជាតិ
 • អ្នកដាក់ពាក្យ និងអ្នកនៅក្នុងបន្ទុក ដែលចង់បានសញ្ជាតិ ត្រូវតែជាអ្នកមានសិទ្ធិស្នាក់នៅ នៅប្រទេសម៉ាល់់តា ក្នុងរយ:ពេល 1ឆ្នាំ និងបង្ហាញពីទំនាក់ទំនងជាប់លាប់ជាមួយម៉ាល់តា
 • បន្ទាប់ពីបំពេញលក្ខខណ្ឌស្នាក់នៅអប្បបរមា សញ្ជាតិនឹងផ្តល់ជូនទៅដល់អ្នកដាក់ពាក្យ និងអ្នកនៅក្នុងបន្ទុក បន្ទាប់ពីរយ:ពេល 6 ខែ។

FAQ

តើកម្មវិធីវិនិយោគជាលក្ខណៈឯកជននៅប្រទេសម៉ាល់តាជាអ្វី?

កម្មវិធីវិនិយោគជាលក្ខណៈឯកជននៅប្រទេសម៉ាល់តាដែលហៅកាត់ថា (“MIIP”) ផ្តល់ជូន​បុគ្គលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងក្រុមគ្រួសាររបស់ពួកគេនូវឱកាសទទួលបានសញ្ជាតិស្របច្បាប់ និងលិខិតឆ្លងដែនលើការធ្វើវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និង ការចូលរួមចំណែកដែល មិនអាចដកមកវិញនៅក្នុងប្រទេសម៉ាល់តា។

បេក្ខជនត្រូវតែវិនិយោគលើវិស័យចំនួនបី៖

 • ការចូលរួមវិភាគទានដែលមិនអាចដកមកវិញបានយ៉ាងហោចណាស់ក្នុងចំនួនទឹកប្រាក់ 650,000អឺរ៉ូ ទៅកាន់មូលនិធិអភិវឌ្ឍន៍ជាតិ និងសង្គម (NDSF) ។
 • ការវិនិយោគលើអចលនទ្រព្យក្នុងចំណុចណាមួយដូចខាងក្រោម៖
  • វិនិយោគទៅលើអចលនទ្រព្យក្នុងចំនួនទឹកប្រាក់យ៉ាងតិច 350,000 អឺរ៉ូ (ដែលកាន់កាប់ក្នុងរយះពេល 5ឆ្នាំជាអប្បបរមា) ឬ
  • ជួលអចលនទ្រព្យក្នុងតម្លៃយ៉ាងតិច 16,000 អឺរ៉ូ ប្រចាំឆ្នាំ(ក្នុងរយះពេល5ឆ្នាំជាអប្បបរមា)
 • ការវិនិយោគលើផលិតផលហិរញ្ញវត្ថុដែលទទួលស្គាល់ពីរាជរដ្ឋាភិបាលក្នុងចំនួនទឹកប្រាក់យ៉ាងតិច 150,000 អឺរ៉ូ (ត្រូវគ្រប់គ្រងក្នុងរយះពេលយ៉ាងតិច 5​ ឆ្នាំ)។
តើនរណាខ្លះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចស្នើសុំសញ្ជាតិបាន?

ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សញ្ជាតិ បេក្ខជនគួរតែ៖

 • មានអាយុចាប់ពី 18 ឆ្នាំឡើងទៅ
 • មានសុខភាពល្អ
 • មិនមានប្រវត្តិបទឧក្រិដ្ឋ
 • ផ្តល់ជូននៅភស្តុតាងនៃប្រភពមូលនិធិដែលប្រើសម្រាប់វិនិយោគ
 • ត្រូវបំពេញនូវរាល់តម្រូវការរបស់ការវិនិយោគ
 • មានភស្តុតាងនៃទីលំនៅក្នុងប្រទេសម៉ាល់តា
 • មានទីលំនៅក្នុងប្រទេសម៉ាល់តាយ៉ាងតិច 12 ខែ មុនទទួលបានសញ្ជាតិ
 • មានការធានារ៉ាប់រងសុខភាពជាសកលក្នុង ចំនួនទឹកប្រាក់យ៉ាងតិច 50,000 អឺរ៉ូ

មានតម្រូវការបន្ថែម សម្រាប់សមាជិកនៅក្នុងបន្ទុក។

តើនណាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចជា សមាជិកនៅក្នុងបន្ទុក លើលិខិតស្នើសុំ?
 • ប្តីប្រពន្ធរបស់បេក្ខជនដែលនៅក្នុងអាពាហ៍ពិពាហ៍ស្របច្បាប់ ឬ ក្នុងទំនាក់ទំនងផ្សេងទៀត ដែលមានឋានៈដូចគ្នា ឬស្រដៀងគ្នានឹងអាពាហ៍ពិពាហ៍
 • កូន រួមទាំងកូនចិញ្ចឹមរបស់បេក្ខជន ឬកូនរបស់ដៃគូបេក្ខជនដែលមានអាយុក្រោម18ឆ្នាំ
 • កូនបេក្ខជន​ ឬកូនរបស់ដៃគូបេក្ខជនដែលមានអាយុចន្លោះចាប់ពី 18 ឆ្នាំទៅ 26 ឆ្នាំ នៅលីវ ហើយនៅពឹងផ្អែកទៅលើបេក្ខជន
 • មាតាបិតា ឬជីដូនជីតារបស់បេក្ខជនឬដៃគូរបស់គាត់ដែលមានអាយុលើស 55 ឆ្នាំដោយពឹងផ្អែកទៅលើបេក្ខជន និងជាផ្នែកមួយនៃក្រុមគ្រួសារបេក្ខជន
 • កូនបេក្ខជន​ ឬកូនរបស់ដៃគូបេក្ខជនដែលមានអាយុយ៉ាងតិច 18 ឆ្នាំ ដែលមានបញ្ហារាងកាយ និងស្មារតី ដោយពួកគាត់រស់នៅពឹងផ្អែកទៅលើបេក្ខជន។
តើសញ្ជាតិម៉ាល់តាមានអត្ថប្រយោជន៍អ្វីខ្លះ?

លិខិតឆ្លងដែលរបស់ប្រទេសម៉ាល់តា អនុញ្ញាតឱ្យការធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការទៅកាន់ ១៨០ ប្រទេស កាណាដា (eTA) សហរដ្ឋអាមេរិក (eTA) និងសិង្ហបុរី។ រសនៅ ធ្វើការ សិក្សា និង ធ្វើដំណើរគ្រប់ទីកន្លែងនៅក្នុងប្រទេសអឺរ៉ុប។

សញ្ជាតិពីរត្រូវបានអនុញ្ញាត។ ដោយមានសុពលភាពពេញមួយជីវិតហើយអាចបន្តទៅកូនចៅជំនាន់ក្រោយ។

តើដំណើរការមានរយះពេលប៉ុន្មាន?

រយះពេលដំណើរការគឺប្រហែល 13-18 ខែជាសរុប។

តើខ្ញុំត្រូវការធ្វើដំណើរ ឬធ្វើអាជីវកម្មនៅប្រទេសម៉ាល់តា ដើម្បីជាផ្នែកមួយនៃដំណើរការដាក់លិខិត ស្នើរសុំ សញ្ជាតិដែរឬទេ?

ត្រូវ បេក្ខជនមិនចាំបាស់ផ្លាស់ប្តូទីលំនៅ ឬរស់នៅប្រទេសម៉ាល់តាក្នុងរយះពេលមួយឆ្នាំពេញ ដើម្បីបំពេញតម្រូវការ ការស្នាក់នៅមួយឆ្នាំនោះទេ។ ផ្ទុយទៅវិញ បេក្ខជនអាចបំពេញតាមតម្រូវការដោយបង្ហាញពីការភ្ជាប់ទំនាក់ទំនងពិតប្រាកដជាមួយប្រទេសម៉ាល់តាដោយ ឧទាហរណ៍ ការធ្វើទស្សនកិច្ចយ៉ាងហោចណាស់ពីរដងក្នុងមួយឆ្នាំ ឬបង្ហាញពីវិក្កយបត្រទឹកនិងអគ្គិសនី ឬមានកាតសមាជិក ចូលរួម ស្រដៀងគ្នាក្នុងសកម្មភាពអាជីវកម្មណាមួយនៅក្នុងប្រទេសម៉ាល់តា។ យើងនឹងជួយបេក្ខជនក្នុងការអនុលោមភាពពេញលេញតាមបទប្បញ្ញត្តិប្រទេសម៉ាល់តា។

តើការភ្ជាប់ទំនាក់ទំនងពិតប្រាកដជាអ្វី?

កម្មវិធីសញ្ជាតិម៉ាល់តាបានទទួលស្គាល់ដោយគណៈកម្មការ​អឺរ៉ុបផ្អែកលើការបង្កើត និងភ្ជាប់ទំនាក់ទំនងពិត ប្រាកដរវាងបេក្ខជន និងប្រទេសម៉ាល់តា?​

បេក្ខជនមិនតម្រូវអោយផ្លាស់ប្តូរទីលំនៅ ឬ រស់នៅប្រទេសម៉ាល់តាក្នុងរយះពេលមួយឆ្នាំពេញ ដើម្បីបង្កើត ទំនាក់ទំនងពិតប្រាកដនោះទេ។ លក្ខណៈវិនិច្ឆ័យដែលអាចទទួលយកបានក្នុងការបង្កើតទំនាក់ទំនង ពិតប្រាកដជាមួយប្រទេសម៉ាលតា រួមមាន ការមានលេខទូរស័ព្ទក្នុងស្រុក ការបរិច្ចាគដល់អង្គការសប្បុរសធម៌ ជាសមាជិកនៃក្លឹបក្នុងស្រុក ឬស្ថាប័នជំនាញ មានសកម្មភាពអាជីវកម្មក៏ដូចជាការចូលរួមក្នុងសកម្មភាព មនុស្សធម៌ណាមួយ។

ការយល់ព្រមជាលាយលក្ខណ៍អក្សរពីរដ្ឋាភិបាលម៉ាល់តានឹងត្រូវបានទទួលជាមុនដើម្បីធានាថាការភ្ជាប់ទំនាក់ទំនងពិតប្រាកដរបស់បេក្ខជនជាមួយប្រទេសម៉ាល់តាត្រូវបានទទួលស្គាល់។

តើនរណាខ្លះត្រូវបំពេញតម្រូវការ ការស្នាក់នៅ ឬ“ ការភ្ជាប់ទំនាក់ទំនងពិតប្រាកដ”?

បេក្ខជនតែម្នាក់ប៉ុណ្ណោះ។

តើខ្ញុំត្រូវការបង្ហាញប្រភពថវិកាសម្រាប់ការវិនិយោគរបស់ខ្ញុំដែលឬទេ?

ត្រូវ បេក្ខជនទាមទារអោយបង្ហាញថាខ្លួនមានថវិកាគ្រប់គ្រាន់សម្រាប់វិនិយោគ។​ ប្រភេទឯកសារដែលត្រូវការ នឹងខុសគ្នាអាស្រ័យលើប្រភពថវិកាវិនិយោគ។

តើបេក្ខជនត្រូវចេះភាសាម៉ាល់តា និងត្រូវប្រលងយកសញ្ជាតិដែរឬទេ?

ពុំមានតម្រូវការអោយចេះភាសាម៉ាល់តា នោះទេ និងគ្មានការប្រលងយកសញ្ជាតិនៅពេលនេះឡើយ។

ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។