សារ:ប្រយោជន៍៖
- វិធីដ៏ឆាប់រហ័សសម្រាប់វិនិយោគិនបរទេស មកពីបណ្តាប្រទេសមិនមែននៅអឺរ៉ុប ដើម្បីអាចទទួលបានសិទ្ធិស្នាក់នៅនៅព័រទុយហ្គាល់ (ប្រភេទទិដ្ឋាការមាស)
- វិនិយោគិនអាចចេញចូល រស់នៅ ធ្វើការ និងរៀននៅព័រទុយហ្គាល់បាន
- អាចឲ្យវិនិយោគិនធ្វើដំណើរដោយសេរីនៅក្នុងតំបន់ Schengen
- អាចដាក់ប្តី/ប្រពន្ធ កូន និងឳពុកម្តាយក្នុងបន្ទុក
- អាចដាក់ពាក្យយកសិទ្ធិរស់នៅអចិន្ត្រៃយ៍បាន បន្ទាប់ពី 5 ឆ្នាំក្រោយ
- អាចដាក់ពាក្យយកសញ្ជាតិបាន បន្ទាប់ពី 5 ឆ្នាំក្រោយ។
ជម្រើសវិនិយោគ៖
- ទឹកប្រាក់វិនិយោគចំនួន €500,000 អប្បបរមា (បូកនឹងពន្ធ) ទៅក្នុងអចលនទ្រព្យ
- ការទិញអចលនទ្រព្យមួយ ឫ ច្រើន
- រាល់គ្រប់ប្រភេទអចលនទ្រព្យ
- អាចធ្វើការប្រើប្រាស់ផ្ទាល់ ឫជួលចេញបាន។ឫ
- ទឹកប្រាក់វិនិយោគចំនួន €350,000 អប្បបរមា ទៅក្នុងប្រភេទវិនិយោគមូលធននៅ ព័រទុយហ្គាល់
- រយ:ពេលវិនិយោគជាអប្បបរមាចំនួន 5 ឆ្នាំ
- ទឹកប្រាក់វិនិយោគចំនួន 60% ជាអប្បបរមា ត្រូវប្រើប្រាស់សម្រាប់ក្រុមហ៊ុនព័រទុយហ្គាល់ ផ្ទាល់។
តម្រូវការ៖
- ធ្វើការវិនិយោគមានគុណភាពក្នុងអចលនទ្រព្យ ឫ ទៅក្នុងមូលនិធិវិនិយោគណាមួយ
- ត្រូវរក្សាទុកការវិនិយោគក្នុងរយ:ពេលអប្បបរមា 5 ឆ្នាំ
- ទឹកប្រាក់មូលធនសម្រាប់ការវិនិយោគត្រូវតែចេញមកពីក្រៅប្រទេសនេះ
- មានភស្តុតាងបញ្ជាក់ពីការមិនជាប់ពាក់ព័ន្ធបទឧក្រិដ្ឋ
- ត្រូវបំពេញតម្រូវការស្នាក់នៅព័រទុយហ្គាល់ដូចខាងក្រោម៖
- 7 ថ្ងៃ ក្នុងអំឡុងពេលមួយឆ្នាំដំបូង
- 14 ថ្ងៃ ក្នុងឆ្នាំនីមួយៗ នៅរយ:ពេលពីរឆ្នាំបន្ទាប់។
ការទទួលបានសញ្ជាតិព័រទុយហ្គាល់៖
- ត្រូវបំពេញតម្រូវការស្នាក់នៅអប្បបរមារយ:ពេល 5 ឆ្នាំ
- មិនមានប្រវត្តិបទឧក្រិដ្ឋ
- មានមូលធនគ្រប់គ្រាន់ មានកន្លែងស្នាក់នៅ នៅព័រទុយហ្គាល់
- មានការបញ្ជាក់ពីលទ្ធភាពចំណេះដឹងភាសាព័រទុយហ្គាល់ (CEFR A2)
- ត្រូវមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹងព័រទុយហ្គាល់។
ដំណើរការ៖
- ទទួលបានទិដ្ឋាការ Schengen ទៅប្រទេស ព័រទុយហ្គាល់
- ជ្រើសរើសប្រភេទអចលនទ្រព្យ (បើសិនជាអាចធ្វើបាន) និងបើកគណនីនៅធនាគារ
- ត្រូវបំពេញលក្ខខណ្ឌឯកសារពាក់ព័ន្ធនឹងពាក្យស្នើសុំទាំងអស់
- បំពេញរៀបចំការវិនិយោគដែលមានគុណភាពត្រឹមត្រូវ
- ដាក់ពាក្យស្នើសុំទៅការិយាល័យព្រំដែន និងអន្តោប្រវេសន៍ (SEF)
- រយ:ពេលដំណើរការ រវាង 3-6 ខែ
- បន្ទាប់ពីដាក់ពាក្យ លោកអ្នកត្រូវធ្វើដំណើរទៅព័រទុយហ្គាល់ដើម្បីដាក់ឯកសារ ពត៌មានផ្នែកជីវមាត្រ
- បន្ទាប់ពី 5 ឆ្នាំ វិនិយោគិនអាចដាក់ពាក្យយកសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ឫ សញ្ជាតិបាន។
Obtaining Portuguese Citizenship
- Have met the minimum residency requirements for 5 years
- Kept a clean criminal record
- Have sufficient funds and a place of residence in Portugal
- Proof of Portuguese language proficiency (CEFR A2)
- Must show a close connection to Portugal
គុណប្រយោជន៍នៃសញ្ជាតិព័រទុយហ្គាល់៖
- សិទ្ធិគ្មានដែនកំណត់ក្នុងការរស់នៅ ធ្វើការ រៀន នៅអឺរ៉ុប
- អាចទទួលបានការអប់រំមិនគិតថ្លៃនៅអឺរ៉ុប
- មានលទ្ទភាពក្នុងការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅ អាមេរិក និងកាណាដា។
FAQ
តើកម្មវិធីទិដ្ឋាការមាសរបស់ព័រទុយហ្គាល់គឺជាអ្វី?
កម្មវិធីទិដ្ឋាការមាសរបស់ព័រទុយហ្គាល់ គឺជាកម្មវិធីវិនិយោគដើម្បីបានសិទ្ធិស្នាក់នៅ។ វាអាចជួយអោយ វិនិយោគិនដែលមិនមែនជាជនជាតិអឺរ៉ុប អាចធ្វើការវិនិយោគដែលមានការទទួលស្គាល់នៅ ព័រទុយហ្គាល់។
តើអ្នកណាខ្លះដែលអាចចូលរួមក្នុងកម្មវិធីទិដ្ឋាការមាសនេះបាន?
សាច់ញាតិខាងក្រោម ដែលអាចដាក់បញ្ចូលបាន៖
- ប្តី/ប្រពន្ធ ឫដៃគូជីវិត ដែលមានចុះបញ្ជីក្រោមច្បាប់ មិនថាក្នុងស្រុក ឫនៅក្រៅប្រទេស
- កូននៅក្នុងបន្ទុក ដែលស្ថិតនៅក្រោមបន្ទុករបស់ទាំងប្តី/ប្រពន្ធ ឫរបស់អ្នកដាក់ពាក្យបង្គោល
- កូនដែលបានទទួលចិញ្ចឹមដោយអ្នកដាក់ពាក្យតាំងពីមិនទាន់រៀបការ ឫរៀបការហើយ ដោយ បញ្ជាក់ថា ការចិញ្ចឹមនេះមានការទទួលស្គាល់ដោយអាជ្ញាធរពាក់ព័ន្ធ នៃប្រទេសកំណើត និងមាន សិទ្ធិពេញច្បាប់ សម្រាប់កូនចិញ្ចឹមនោះ ហើយការសម្រេចចិត្តនោះ ក៏មានការទទួលស្គាល់ពី ព័រទុយហ្គាល់ដែរ។
- កូនដែលមានអាយុលើសពី 18 ឆ្នាំ និងស្ថិតនៅក្រោមបន្ទុកនៃឳពុកម្តាយទាំងពីរ ដោយត្រូវ បញ្ជាក់ថាពួកគេនៅលីវ និងកំពុងសិក្សានៅមជ្ឈមណ្ឌលណាមួយ(មិនចាំបាច់នៅក្នុង ព័រទុយហ្គាល់) និង មិនមានកំណត់អាយុ
- ឳពុកម្តាយរបស់អ្នកដាក់ពាក្យ ឫ ប្តី/ប្រពន្ធ ដែលមានវ័យលើសពី 66 ឆ្នាំ ឫ ក្រោម 66 ឆ្នាំ ដោយបញ្ជាក់ថា ពួកគេស្ថិតក្រោមបន្ទុកទាំងស្រុងរបស់អ្នកដាក់ពាក្យ។
- បងប្អូនបង្កើត ក្រោមបន្ទុករបស់អ្នកដាក់ពាក្យបង្គោល ឫ ប្តី/ប្រពន្ធ
សមាជិកក្នុងបន្ទុកទាំងអស់ ត្រូវរក្សានូវតម្រូវការក្នុងពាក្យស្នើសុំ ដើម្បីបន្តសុពលភាព ទិដ្ឋាការ មាសនេះ ដើម្បីដាក់ពាក្យយកសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ឫ សញ្ជាតិ (ឧ. ត្រូវតែនៅលីវ និងត្រូវបន្ត ចូលរៀននៅក្នុងមជ្ឈមណ្ឌលសិក្សាណាមួយ)។
តើទិដ្ឋាការមាសមានសុពលភាពប៉ុន្មាន?
ប័ណ្ណដំបូង នឹងចេញជាបែប ទិដ្ឋាការមាស ដែលមានសុពលភាព 1 ឆ្នាំ និងបន្ទាប់មក គឺប័ណ្ណថ្មី មាន សុពលភាព 2 ឆ្នាំ ហើយបន្ទាប់មកអាចបន្តសុពលភាពបាន រៀងរាល់ 2 ឆ្នាំម្តង អោយតែការវិនិយោគ នៅរក្សាបាន។
តើមានតម្រូវការភាសាដែរទេសម្រាប់កម្មវិធីទិដ្ឋាការមាសនេះ?
មិនមានទេ តែនឹងមានតម្រូវការភាសា នៅពេលដាក់ពាក្យសុំយកសិទ្ធិរស់នៅអចិន្ត្រៃយ៍ ឫសញ្ជាតិ។
តើមានតម្រូវការស្នាក់នៅដែររឺទេ?
អ្នកដាក់ពាក្យត្រូវស្នាក់នៅរយ:ពេល 7 ថ្ងៃ នៅឆ្នាំទីមួយ និងស្នាក់នៅ14 ថ្ងៃ នៅរៀងរាល់ពីរឆ្នាំបន្ទាប់។
តើតម្រូវការវិនិយោគមានអ្វីខ្លះ?
មានជម្រើសមួយចំនួនសម្រាប់វិនិយោគិន រួមមាន ការវិនិយោគយ៉ាងតិច EUR 350,000 ទៅក្នុងមូលធនវិនិយោគនៅព័រទុយហ្គាល់ ហើយត្រូវរក្សាទុក ចំនួន 5 ឆ្នាំ
តើមានលក្ខខណ្ឌអ្វីខ្លះ ដើម្បីបន្តសុពលភាពទិដ្ឋាការមាសនេះ?
ដើម្បីបន្តសុពលភាពទិដ្ឋាការមាសនេះ វិនិយោគិនត្រូវបន្តបំពេញលក្ខខណ្ឌដំបូង នៅពេលដែលទិដ្ឋាការ ត្រូវបានផ្តល់ជូន ក្នុងនោះរួមមាន ការរក្សាការវិនិយោគ។
តើទិដ្ឋាការមាសអាចធ្វើការនៅព័រទុយហ្គាល់បានទេ?
បាន
ជាមួយនឹងទិដ្ឋាការមាសនេះ តើប្រទេសណាខ្លះ ដែលលោកអ្នកអាចធ្វើដំណើរមិនចាំបាច់ទិដា្ឋការ?
អ្នកកាន់ទិដ្ឋាការមាស អាចស្នាក់នៅបានដល់ 90ថ្ងៃ នៅ Schengen ក្នុងរយ:ពេល 180 ថ្ងៃ។
តើអ្នកដាក់ពាក្យត្រូវធ្វើដំណើរទៅព័រទុយហ្គាល់ដែររឺទេ?
Yes.
តើវិនិយោគិន ត្រូវរក្សាទុកការវិនិយោគក្នុងរយ:ពេលប៉ុន្មាន?
ត្រូវរក្សាទុករយ:ពេល 5 ឆ្នាំ ឫយូរជាងនេះ បើសិនវិនិយោគិនចង់រក្សាប័ណ្ណស្នាក់នៅនេះ ឫរហូតដល់ ពេលពួកគេទទួលបាន សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ឫ សញ្ជាតិ។
តើវិនិយោគិនអាចធ្វើការវិនិយោគផ្សេងទៀត បន្ថែមពីលើការវិនិយោគនេះដែរទេ?
បាន វិនិយោគិនមានសិទ្ធិក្នុងការធ្វើវិនិយោគបន្ថែមទៀត ឫការទិញបន្ថែមណាមួយបាន។
តើអ្នកកាន់ទិដ្ឋាការមាស អាចដាក់ពាក្យសុំសិទ្ធិរស់នៅអចិន្ត្រៃយ៍បានដែររឺទេ?
ពាក្យស្នើសុំសម្រាប់សិទ្ធរស់នៅអចិន្ត្រៃយ៍ ត្រូវតែដាក់ទៅអោយភ្នាក់ងារព្រំដែន នៃព័រទុយហ្គាល់ (SEF) ក្រោមច្បាប់ជនបរទេស ហើយសិទ្ធិរស់នៅអចិន្ត្រៃយ៍អាចផ្តល់អោយបានលុះត្រាតែ៖
- ត្រូវមានប័ណ្ណស្នាក់នៅ (រួមមានទិដ្ឋាការមាស) យ៉ាងហោចណាស់ 5 ឆ្នាំ ហើយបានបំពេញ លក្ខខណ្ឌស្នាក់នៅ។
- ក្នុងអំឡុងពេល 5 ឆ្នាំចុងក្រោម មិនមានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋណាមួយ ដែលនាំអោយមាន ការកាត់ទោស លើសពីមួយឆ្នាំ
- មានលទ្ធភាពគ្រប់គ្រាន់ដើម្បីទ្រទ្រង់ជីវភាពខ្លួនឯង និងសមាជិកក្នុងបន្ទុកទាំងអស់
- មានទីលំនៅនៅព័រទុយហ្គាល់
- មានចំនេះដឹងជាមូលដ្ឋាន នៃភាសាព័រទុយហ្គាល់។
តើទិដ្ឋាការមាសអាចដាក់ពាក្យយកសញ្ជាតិបានដែរទេ?
សញ្ជាតិព័រទុយហ្គាល់អាចដាក់ពាក្យបាន បើសិនជាមានលក្ខខណ្ឌដូចខាងក្រោម៖
- ជាអ្នកស្នាក់នៅស្របច្បាប់ នៅព័រទុយហ្គាល់ យ៉ាងតិច 5 ឆ្នាំ (កែប្រែច្បាប់ នៅខែកុម្ភះ ឆ្នាំ 2018) ដោយត្រូវបំពេញលក្ខខណ្ឌស្នាក់នៅ 7 ថ្ងៃ ក្នុងឆ្នាំទីមួយ និងយ៉ាងតិច 14 ថ្ងៃ នៅរៀងរាល់ពីរ ឆ្នាំបន្ទាប់។
- មានចំណេះដឹងភាសាព័រទុយហ្គាល់
- មិនមានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋណាមួយ ដែលនាំអោយមានការកាត់ទោសលើសពី 3 ឆ្នាំ ក្រោម ច្បាប់ព័រទុយហ្គាល់។
តើព័រទុយហ្គាល់អនុញ្ញាតអោយកាន់សញ្ជាតិពីរដែររឺទេ?
Yes.
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។