អត្ថប្រយោជន៍

 • ប្តីរឺប្រពន្ធ និងកូនក្រោមបន្ទុកអាចដាក់បញ្ចូលបាន
 • គ្មានតម្រូវការភាសា
 • គ្មានតម្រូវការស្នាក់នៅ
 • ក្លាយជាសមាជិកអង្គការ World Trade តាំងពីឆ្នាំ2011
 • ប្រើប្រាស់់រូបិយប័ណ្ណ អឺរ៉ូ តាំងពីឆ្នាំ2002
 • ជាបេក្ខជនផ្លូវការនៃសហភាពអឺរ៉ុប (E.U) ឆ្នាំ2025
 • អាចធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការទៅជាង122ប្រទេស រួមមានតំបន់ Schengen ប្រទេសប្រេស៊ីល​ រុស្សី ទួរគី ហុងកុង និង​ សឹង្ហបុរី
 • អាចធ្វើដំណើរទៅសហរដ្ឋអាមេរិកតាមរយ:ទិដ្ឋាការវិនិយោគិន E-2បាន
 • ការបង់ពន្ធមានកម្រិតទាប។

ជម្រើសការវិនិយោគ និង ការបរិច្ចាកទៅរដ្ឋាភិបាល

 • ជម្រើសទី1
  • បរិច្ចាកទឹកប្រាក់ចំនួន 100,000អឺរ៉ូ ទៅក្នុងមូលនិធិរដ្ឋាភិបាល
  • វិនិយោគលើអចលនទ្រព្យនូវទឹកប្រាក់ចំនួន 250,000អឺរ៉ូ នៅតំបន់ភាគខាងជើងរឺ កណ្តាលនៃប្រទេសម៉ុងតេណេហ្គ្រូ
 • ជម្រើសទី២
  • បរិច្ចាកទឹកប្រាក់ចំនួន 100,000អឺរ៉ូ ទៅក្នុងមូលនិធិរដ្ឋាភិបាល
  • វិនិយោគលើអចលនទ្រព្យនូវទឹកប្រាក់ចំនួន 450,000អឺរ៉ូ នៅក្នុងរដ្ឋធានីនៃ Podogorica ឬតំបន់ឆ្នេរ នៃប្រទេសម៉ុងតេណេហ្គ្រូ

តម្រូវការ

 • អ្នកដាក់ពាក្យស្នើសុំត្រូវមានអាយុយ៉ាងតិច18ឆ្នាំ
 • ត្រូវផ្តល់ភស្តុតាងបង្ហាញពីប្រភពទុនដែលត្រូវប្រើប្រាស់សម្រាប់កម្មវិធីនេះ
 • មិនមានប្រវត្តិបទឧក្រិដ្ឋ
 • ទឹកប្រាក់វិនិយោគត្រូវរក្សាយ៉ាងតិច5ឆ្នាំ
 • ត្រូវមានធានារ៉ាប់រងទៅលើប្រព័ន្ធថែរក្សាសុខភាពសម្រាប់អ្នកដាក់ពាក្យស្នើសុំ និងអ្នកក្រោមបន្ទុក
 • របាយការណ៍បញ្ចាក់ពីសុខភាពល្អ។

ដំណើរការប្រមាណ6ខែ

 • ការស្នើសុំចន្លោះពីថ្ងៃទី1 ខែមករា ឆ្នាំ2019 នឹង ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021
 • តែងតាំងអ្នកតំណាងស្របច្បាប់ដើម្បីរៀបចំការដាក់ពាក្យស្នើសុំ
 • ត្រូវបង់កម្រៃ7,000អឺរ៉ូទៅភ្នាក់ងារត្រួតពិនិត្យលក្ខណ:សម្បត្តិអន្តរជាតិ សម្រាប់ការដាក ពាក្យទៅឬ 10,000អឺរ៉ូ សម្រាប់សមាជិកគ្រួសារ4នាក់ (ចំណាំ: ការត្រួតពិនិត្ លក្ខណ:សម្បតិ្ត ទទួលសម្រាប់កូនដែលមានអាយុ ច្រើនជាង18ឆ្នាំតែប៉ុណ្ណោះ)
 • ទទួលនូវយោបល់វិជ្ជមានពីខាងភ្នាក់ងារត្រួតពិនិត្យលក្ខណ:សម្បត្តិអន្តរជាតិ
 • ធ្វើការវិនិយោគដែលមានការទទួលស្គាល់
 • បង់កម្រៃទៅរដ្ឋាភិបាលចំនួន 15,000អឺរ៉ូ សម្រាប់អ្នកដាក់ពាក្យបង្គោល នឹង 10,000អឺរ៉ូ ក្នុងម្នាក់សម្រាប់សមាជិកគ្រួសារក្រោមបន្ទុក និងមានសមាជិក4នាក់ឡើង នឹង50,000អឺរ៉ូ រាល់ការបន្ថែមសមាជិកគ្រួសារក្រោមបន្ទុក
 • ទទួលបានការអនុម័តគោលការណ៏ (កម្មវិធីនេះសម្រេចទទួលពាក្យសុំត្រឹមចំនួន2,000គ្រួសារប៉ុណ្ណោះ។)

FAQ

តើជម្រើសវិនិយោគមានអ្វីខ្លះ?

ដើម្បីដាក់ពាក្យ អ្នកដាក់ពាក្យស្នើសុំត្រូវ៖

 • ធ្វើការបរិច្ចាគទឹកប្រាក់ចំនួន EUR 100,000 ទៅក្នុងមូលនិធិរដ្ឋាភិបាល ដោយយោងទៅតាមការផ្តល់ ជម្រើស ដែលចង់បាន
  • ការវិនិយោគអចលនទ្រព្យក្នុងទឹកប្រាក់ EUR 250,000 ទៅក្នុងគម្រោងអភិវឌ្ឍន៍ នៅតំបន់មិនទាន់ អភិវឌ្ឍន៍ ដែលស្ថិត នៅភាគកណ្តាល ឫ ភាគជើងនៃប្រទេសម៉ុងតេណេហ្គ្រូ

  • ការវិនិយោគអចលនទ្រព្យក្នុងទឹកប្រាក់ EUR 450,000 ទៅក្នុងគម្រោងអភិវឌ្ឍន៍ នៅតំបន់អភិវឌ្ឍ ដែលមានទីតាំង នៅរដ្ឋធានី Podogorica ឫ តំបន់សមុទ្រ នៃប្រទេស ម៉ុងតេណេហ្គ្រូ
តើប្រភេទនៃការវិនិយោគមានអ្វីខ្លះ?

គម្រោងអភិវឌ្ឍន៍ ដែលនឹងអាចផ្តល់ប្រយោជន៍ពីការវិនិយោគទាំងនោះ ដែលមានទីតាំងនៅតំបន់ផ្សេង គ្នា ហើយអាចបែងចែកជាពីរប្រភេទ៖

 • វិស័យទេសចរណ៍៖ ការសាងសង់ សណ្ឋាគារ ឫប្រភេទអាគារចម្រុះ រួមជាមួយ៖
  • មានកម្រិតយ៉ាងហោចណាស់ ផ្កាយ 5 នៅក្នុងរដ្ឋធានី Podgorica ឫ នៅតំបន់សមុទ្រ ក្នុងប្រទេស ម៉ុងតេណេហ្គ្រូ

  • មានកម្រិតយ៉ាងហោចណាស់ ផ្កាយ 4 នៅភាគកណ្តាល ឫ ភាគខាងជើង នៃ ប្រទេស ម៉ុងតេណេហ្គ្រូ
 • វិស័យកសិកម្ម និងចម្រាញ់ផ្សេងៗ – តារាងនៃគម្រោងអភិវឌ្ឍន៍ នឹងផ្តល់ជូនដោយរដ្ឋាភិបាល នៅវគ្គបន្តបន្ទាប់
តើត្រូវរក្សាទុកការវិនិយោគក្នុងរយ:ពេលប៉ុន្មាន?

អ្នកដាក់ពាក្យ ត្រូវរក្សាទុកការវិនិយោគ យ៉ាងតិច 5 ឆ្នាំ។

តើមានការរិតត្បិតណាមួយទៅលើសញ្ជាតិ ដែលអាចដាក់ពាក្យក្នុងកម្មវិធីនេះបានដែរទេ?

មិនមានការរិតត្បិតទៅសញ្ជាតិរបស់អ្នកដាក់ពាក្យនោះទេ។

តើមានការកំណត់អាយុដើម្បីដាក់ពាក្យដែរទេ?

អ្នកដាក់ពាក្យបង្គោល ត្រូវមានអាយុ យ៉ាងតិច 18 ឆ្នាំ តែមិនមានអាយុខ្ពស់បំផុតដើម្បីស្នើសុំ នោះទេ។

តើមានតម្រូវការសុខភាពណាមួយ ដើម្បីដាក់ពាក្យដែរទេ?

មាន។ អ្នកដាក់ពាក្យបង្គោល ត្រូវផ្តល់នូវរបាយការណ៍សុខភាព សម្រាប់ខ្លួនគាត់ផ្ទាល់ និងក្រុមគ្រួសារ ដើម្បីបញ្ជាក់ថាអ្នកទាំងអស់គ្នាមិនមានជំងឺឆ្លងនោះទេ។

តើខ្ញុំត្រូវការការធានារ៉ាប់រងសុខភាពដើម្បីដាក់ពាក្យដែរឫទេ?

ត្រូវការ។ អ្នកដាក់ពាក្យ និងអ្នកក្នុងបន្ទុកត្រូវមានការធានារ៉ាប់រង ដោយត្រូវបូករួមនឹងសេវាសុខភាព ក្នុងម៉ុងតេណេហ្គ្រូ។

តើមានការកំណត់ពេលវេលាណាមួយ ឫ ចំនួនពាក្យស្នើសុំសម្រាប់កម្មវិធីនេះដែរឫទេ?

មាន។​ កម្មវិធីនេះដំណើរការត្រឹម ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 ហើយកំណត់យកត្រឹមពាក្យស្នើសុំចំនួន 2,000 ច្បាប់ តែប៉ុណ្ណោះ។ នៅពេលដែលចំនួនកូតាដល់ចំនួនកំណត់ កម្មវិធីនេះនឹងបញ្ចប់តែម្តង។

តើអ្នកណាខ្លះដែលមានលក្ខណ:សម្បត្តិគ្រប់គ្រាន់សម្រាប់ការទទួលបានសញ្ជាតិនេះ?

ប្តី/ប្រពន្ធ និងកូនដែលមានអាយុក្រោម 18 ឆ្នាំ ឫលើសពីនេះ ហើយកូនក្នុងបន្ទុកអាចដាក់ចូលក្នុង ពាក្យស្នើសុំបាន។

តើអ្វីជាស្ថានភាពបច្ចុប្បន្ន នៃប្រទេសម៉ុងតេណេហ្គ្រូ ទាក់ទងនឹងសហភាពអឺរ៉ុប?

ប្រទេសម៉ុងតេណេហ្គ្រូ គឺជាបេក្ខភាពផ្លូវការ នៃការចូលជាសមាជិកសហភាពអឺរ៉ុប ចាប់តាំងពីឆ្នាំ 2012 ។ យោងទៅតាមការសន្ទនាក្នុងកិច្ចប្រជុំនៅអឺរ៉ុប ប្រទេសនេះនឹងអាចចូលជាសមាជិក សហភាពអឺរ៉ុបត្រឹមឆ្នាំ 2025 ។

តើមានរឿងអ្វីកើតឡើងត្រឹមឆ្នាំ 2025 ប្រសិនបើខ្ញុំបានដាក់ពាក្យដោយជោគជ័យ ទៅក្នុង កម្មវិធីទទួលបានសញ្ជាតិ ម៉ុងតេណេហ្គ្រូនេះ?

បន្ទាប់ពីបានការសម្រេចពីសហភាពអឺរ៉ុប ក្នុងនាមជាជនជាតិម៉ុងតេណេហ្គ្រូ នឹងទទួលបានសិទ្ធិដូច គ្នានឹងជនជាតិអឺរ៉ុបផ្សេងទៀត រួមមានសេរីភាពក្នុងការធ្វើការ រៀន និងរស់នៅគ្រប់ទីកន្លែង នៅ ទូទាំងអឺរ៉ុប។ ហេតុនេះហើយ ត្រឹមឆ្នាំ 2025 ជនជាតិម៉ុងតេណេហ្គ្រូនឹងអាចធ្វើការប្តូរទីលំនៅ ជា អចិន្ត្រៃយ៍ ឫ បណ្តោះអាសន្នទៅបណ្តាប្រទេសណាក៏ដោយ នៅក្នុងតំបន់អឺរ៉ុប។

តើដំណើរការឯកសារ ជាធម្មតាមានរយ:ពេលប៉ុន្មាន?

ប្រហែល 3 ខែ រហូតដល់ពេលដាក់ពាក្យ។ រយ:ពេលដំណើរការឯកសារ អាចប្រែប្រួលអាស្រ័យនឹង លក្ខខណ្ឌជាក់ស្តែង។

តើពេលណាដែលខ្ញុំត្រូវបង់ថ្លៃពាក្យស្នើសុំ?

ថ្លៃពាក្យស្នើសុំទាំងអស់ត្រូវបង់ មុនពេលដាក់ពាក្យស្នើសុំ។

តើពេលណាដែលខ្ញុំត្រូវធ្វើការដាក់ប្រាក់វិនិយោគ?

ទឹកប្រាក់បរិច្ចាគ និង វិនិយោគ ត្រូវរក្សាទុកនៅក្នុង គណនី ESCROW មុនពេលដាក់ពាក្យស្នើសុំ។

តើខ្ញុំចាំបាច់ត្រូវធ្វើដំណើរ ឫទៅរស់នៅ ប្រទេសម៉ុងតេណេហ្គ្រូ ជាផ្នែកមួយនៃដំណើរការ ឯកសារសញ្ជាតិដែរ ឫទេ?

មិនមានការតម្រូវអោយធ្វើដំណើរទៅប្រទេសនោះក្នុងអំឡុងពេលរៀបចំឯកសារនោះទេ។ នៅពេល ទទួលបានការអនុម័ត អ្នកដាក់ពាក្យតម្រូវអោយធ្វើដំណើរទៅប្រទេសម៉ុងតេណេហ្គ្រូ ដើម្បីធ្វើ ជីវមាត្រ (biometrics) និងដាក់ពាក្យយកឯកសារ ID ។

ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។