សារ:ប្រយោជន៍៖

 • ប្តី/ប្រពន្ធ​ និងកូនក្នុងបន្ទុក របស់វិនិយោគិន អាចមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ ដោយស្វ័យប្រវត្តិ
 • មិនមានតម្រូវការទៅស្នាក់នៅប្រទេស ទួរគី ឫ និយាយភាសា ទួរគី
 • ទីតាំងស្រស់ស្អាត រួមជាមួយនឹងទេសភាពបែបព្រៃភ្នំដ៏អស្ចារ្យ
 • ធ្វើដំណើរដោយគ្មានទិដ្ឋាការ ទៅជាង 115 ប្រទេស រួមមាន ប្រទេស ជប៉ុន អាហ្សង់ទីន និងប្រេស៊ីល
 • សង្គមបែបពហុវប្បធម៌
 • អាចមានភាពងាយស្រួលក្នុងការទទួលបានទិដ្ឋាការ ចូលទៅអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និង អូស្ត្រាលី។

ការវិនិយោគដែលអាចទទួលយកបាន៖

 • ការដាក់ប្រាក់ យ៉ាងតិច USD 500,000 ជាប្រាក់សុទ្ធ (ឫចំនួនដូចគ្នាជាប្រាក់ ទួរគីលីរ៉ា) ទៅក្នុងធនាគារណាមួយ របស់ទួរគី ដោយតម្រូវឲ្យរក្សាទុក យ៉ាងតិច 3 ឆ្នាំ
 • ទិញអចលនទ្រព្យ មួយ ឫ ច្រើន ដែលមានតម្លៃជាអប្បបរមា ចំនួន USD 250,000 (ឫចំនួនដូចគ្នាជាប្រាក់ ទួរគី លីរ៉ា) ដោយមិនអាចជាទឹកប្រាក់បានមកពីការកម្ចី (mortgage) និងតម្រូវរក្សាទុកយ៉ាងតិច 3 ឆ្នាំ
 • អាចនៅមានជម្រើសផ្សេងទៀត។

តម្រូវការទូទៅ៖

 • មិនធ្លាប់បានចូល ឫ ស្នាក់នៅដោយខុសច្បាប់ នៅទួរគី
 • ត្រូវមានអាយុ យ៉ាងតិច 18 ឆ្នាំ
 • មិនមានប្រវត្តិបទឧក្រិដ្ឋ
 • ត្រូវបង់ពន្ធ និងចំណាយគ្រប់ប្រភេទ ដែលទាក់ទងនឹងដំណើរការ ឯកសារពាក្យស្នើសុំយកសញ្ជាតិនេះ
 • ត្រូវរក្សាទុកការវិនិយោគយ៉ាងតិច 3 ឆ្នាំ។

តម្រូវការជាក់លាក់ សម្រាប់ការវិនិយោគអចលនទ្រព្យ៖

 • រវិនិយោគក្នុងទឹកប្រាក់ USD 250,000 (ឫចំនួនដូចគ្នាជាប្រាក់ ទួរគី លីរ៉ា) ទៅក្នុង អចលនទ្រព្យ (ដោយមិនអាចជាទឹកប្រាក់បានមកពីការកម្ចី mortgage) និងតម្រូវឲ្យ រក្សាទុកយ៉ាងតិច 3 ឆ្នាំ
 • តម្រូវការឲ្យមានរបាយការណ៍វាយតម្លៃ ដែលត្រូវមានការទទួលស្គាល់ ដោយសមាជិក ក្រុមប្រឹក្សា នៃទីផ្សារមូលធន
 • សញ្ញាប័ត្រចុះបញ្ជីដី ដែលបង្ហាញឲ្យឃើញពីកម្មសិទ្ធិពេញលេញនៃ អចលនទ្រព្យ ទាំង អស់
 • មានកិច្ចសន្យាទិញ និង លក់ដែលមានសុពលភាព ពីក្រុមហ៊ុនអភិវឌ្ឍន៍។

ដំណើរការ (3-6ខែ)៖

 • ចាត់តាំងតំណាង និងបំពេញរាល់ទម្រង់ពាក្យស្នើសុំទាំងអស់
 • ត្រូវធ្វើការវិនិយោគដែលអាចទទួលយកបាន
 • ត្រូវបង់កម្រៃ និងថ្លៃចំណាយទាំងអស់ ដែលទាក់ទងនឹងពាក្យស្នើសុំយកសញ្ជាតិនេះ
 • ទទួលបានការអនុម័តជាគោលការណ៍។

FAQ

កម្មវិធីទទួលបានសញ្ជាតិតាមរយះការវិនិយោគនៅប្រទេសទួរគីគឺជាអ្វី?

កម្មវិធីទទួលបានសញ្ជាតិតាមរយះការវិនិយោគនៅប្រទេសទួរគី ផ្តល់ឳកាសដល់វិនិយោគិន និង ក្រុមគ្រួសារ ដើម្បីទទួលបានសញ្ជាតិ និង លិខិតឆ្លងដែនស្របច្បាប់ពេញលេញ តាមរយ:ការធ្វើការ វិនិយោគ នៅទួរគី។

តើអ្នកណាខ្លះដែលអាចដាក់ពាក្យបាន?

បុគ្គលដែល៖

 • មិនដែលចូល ឫស្នាក់នៅមិនស្របច្បាប់នៅ ទួរគី
 • មានអាយុយ៉ាងតិច 18 ឆ្នាំ
 • មិនមានប្រវត្តិឧក្រិដ្ឋ ក្នុងរយ:ពេល 1 ឆ្នាំ
 • បង់ពន្ធ និងកម្រៃសេវា ដែលទាក់ទងនឹងពាក្យស្នើសុំសញ្ជាតិ
 • រក្សាការវិនិយោគរយ:ពេល យ៉ាងហោចណាស់ 3 ឆ្នាំ
តើប្រទេសទួរគី ទទួលស្គាល់សញ្ជាតិពីរដែរទេ?

បាន

តើការធ្វើដំណើរទៅទួរគី មានការចាំបាច់ដែរទេ?

ការធ្វើដំណើរទៅទួរគី គឺមិនចាំបាច់ទេ តែត្រូវចាំថា៖

 • រាល់អ្នកដាក់ពាក្យដែលពេញវ័យ ចាំបាច់ត្រូវចុះហត្ថលេខាលើ POA នៅឯស្ថានទូតទួរគី ដើម្បី អនុញ្ញាតអោយក្រុមហ៊ុនច្បាប់នៅទួរគី អាចទិញអចលនទ្រព្យ និងដាក់ឯកសារស្នើសុំ ជំនួសមុខ អោយភ្ញៀវ។
 • រាល់អ្នកដាក់ពាក្យទាំងអស់ត្រូវតែផ្តល់ការធ្វើជីវមាត្រ នៅស្ថានទូតទួរគី នៅពេលបានទទួល ការអនុម័តរួច ហើយដោយអាស្រ័យនឹងប្រទេសដើមរបស់អ្នកដាក់ពាក្យ ស្ថានទួតខ្លះអាច នឹងមិនមានឧបករណ៍គ្រប់គា្រន់។
តើមានការរិតត្បិតណាមួយទៅលើប្រភេទបុគ្គលដែលមានជាប់ទាក់ទិននយោបាយ ឫ អ្នកគ្មាន ប្រទេសទេ?

មិនមានការរិតត្បិតជាក់លាក់ណាមួយលើករណីនេះទេ។

តើអ្នកណាខ្លះដែលអាចចូលរួមក្នុងកម្មវិធីយកសញ្ជាតិទួរគីនេះបាន?

សាច់ញាតិខាងក្រោមដែលអាចដាក់ចូលបានមាន៖

 • ប្តី/ប្រពន្ធ
 • កូនដែលមានអាយុក្រោម 18 ឆ្នាំ
តើអ្នកដាក់ពាក្យអាចទិញអចលនទ្រព្យណាក៏បានដែរមែនទេ?

វិនិយោគិនមានលក្ខខណ្ឌបត់បែនច្រើន នៅពេលដែលត្រូវទិញអចលនទ្រព្យ នៅទួរគី ដើម្បី ស្របនឹងលក្ខខណ្ឌកម្មវិធីនេះ និងអាចទិញអចលនទ្រព្យណាក៏បាន រួមមានសម្រាប់លំនៅដ្ឋាន ពាណិជ្ជកម្ម ឫការទិញដី។

តើវិនិយោគិនអាចទិញអចលនទ្រព្យលើសពីមួយដែរទេ?

បាន អោយតែតម្លៃសរុបនៃអចលនទ្រព្យទាំងអស់ ស្មើនឹងតម្លៃវិនិយោគអប្បបរមាដែលតម្រូវ។

តើវិនិយោគិន ត្រូវរក្សាទុកការវិនិយោគក្នុងរយ:ពេលប៉ុន្មាន?

3 ឆ្នាំ

តើវិនិយោគិនអាចរស់នៅក្នុងអចលនទ្រព្យនោះបានដែរទេ?

វិនិយោគិននឹងកាន់កាប់អចលនទ្រព្យពេញសិទ្ធិ ដូច្នោះហើយវិនិយោគិនមានសិទ្ធិពេញលេញ ហើយក្នុង នាមជាម្ចាស់កម្មសិទ្ធិ គឺមានសិទ្ធិពេញលេញក្នុងរស់នៅ ឫ ជួលទៅអោយអ្នកដទៃ។

តើវិនិយោគិនអាចធ្វើការវិនិយោគផ្សេងទៀតនៅទួរគី ក្រៅពីការវិនិយោគនេះដែរទេ?

បាន ដោយវិនិយោគិនអាចធ្វើការវិនិយោគផ្សេងទៀត ឫការទិញអាជីវកម្មផ្សេងទៀតបាន។

តើជនជាតិទួរគីអាចដាក់ពាក្យចូលកម្មវិធីទិដ្ឋាការ E-2 របស់អាមេរិកបានដែរទេ?

បាន។

ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។