សារ:ប្រយោជន៍៖

 • រយ:ពេលទិដ្ឋាការ ៖ មិនមានពេលកំណត់
 • ប្តី ឫ ប្រពន្ធ និងកូន ដែលមានវ័យ 24 ឆ្នាំ ឫ ក្រោមនេះ អាចធ្វើការដាក់បញ្ជូលបាន
 • មានបរិយាកាសស្រស់ស្រាយ ប្រកបដោយផាសុខភាព
 • របបច្បាប់ទម្លាប់មានស្ថិរភាព
 • ទីតាំងស្រស់ស្អាត រួមជាមួយនឹងទេសភាពបែបព្រៃភ្នំដ៏ស្រស់បំព្រង បូករួមនឹងលក្ខខណ្ឌ រស់នៅខ្ពស់
 • មានប្រព័ន្ធថែទាំសុខភាព និងអប់រំឈានមុខគេមួយ នៅលើពិភពលោក
 • សង្គមបែបពហុវប្បធម៌
 • មានឳកាសដាក់ពាក្យយកសញ្ជាតិញូវហ្សេឡែន បន្ទាប់ពី 5 ឆ្នាំ នឹងមានបំណងបន្តការ រស់នៅទីនោះ

តម្រូវការមូលធនវិនិយោគ៖

 • ភស្តុតាងនៃការទទួលបានកម្មសិទ្ធិនៃទ្រព្យសកម្ម និង មូលធនដោយស្របច្បាប់
 • ត្រូវមានមូលធនគ្រប់គ្រាន់សម្រាប់ធ្វើការវិនិយោគ
 • ទឹកប្រាក់មូលធនអាចផ្ញើរបានតាមរយ:ប្រព័ន្ធធនាគារ
 • ការវិនិយោគអាចនឹងទទួលបានផលចំណេញពាណិជ្ជកម្ម
 • ទឹកប្រាក់ត្រូវធ្វើការវិនិយោគជា រូបិយវត្ថុ ញូវហ្សេឡែន
 • ការវិនិយោគមិនអាចធ្វើបានក្នុងគោលបំណងផ្ទាល់ខ្លួនទេ។

តម្រូវការទូទៅ៖

 • ការវិនិយោគទឹកប្រាក់ចំនួន 3 លានដុល្លារញូវហ្សេឡែន ទៅក្នុងការវិនិយោគដែលអាចទទួលយកបាន សម្រាប់រយ:ពេលអប្បរមា 4 ឆ្នាំ (មិនមានការបញ្ជាក់ជាក់លាក់ណាមួយលើចំនួនវិនិយោគអប្បបរមា សម្រាប់ប្រភេទនៃការវិនិយោគនីមួយៗ)
 • អ្នកដាក់ពាក្យគួរមានអាយុត្រឹម 65 ឆ្នាំ ឫ ក្រោមនេះ
 • បង្ហាញពីបទពិសោធន៍អាជីវកម្មយ៉ាងតិច 3 ឆ្នាំ
 • អ្នកដាក់ពាក្យ និងអ្នកក្នុងបន្ទុក ដែលមានវ័យ 16 ឆ្នាំ ឫលើសពីនេះ ត្រូវបំពេញលក្ខខណ្ឌភាសាអង់គ្លេស
 • ត្រូវបំពេញតម្រូវការអត្តចរិត និងសុខភាព របស់ប្រទេស ញូវហ្សឡែន
 • ប្រព័ន្ធពាក្យស្នើសុំដោយផ្អែកលើពិន្ទុ
 • ការស្នាក់នៅដោយផ្ទាល់ក្នុងចំនួន 438 ថ្ងៃ ជាអប្បបរមា នៅក្នុងរយ:ពេលវិនិយោគសរុប 4 ឆ្នាំ (ឫ 146 ថ្ងៃ នៅក្នុងឆ្នាំទី2 ទី3 ទី4) ប្រសិនបើមានទឹកប្រាក់ 750,000 ដុល្លារញូវហ្សេឡែន ប្រសិនបើអ្នកដាក់ពាក្យបានវិនិយោគ ចំនួន 2.5 លានដុល្លារញូវហ្សេឡែន ត្រូវបានវិនិយោគទៅក្នុងការវិនិយោគដែលមានកំណើន
 • នៅចុងគ្រារយ:ពេលវិនិយោគ 4 ឆ្នាំ បើសិនជាអាចបំពេញលក្ខខណ្ឌវិនិយោគ គឺមានលទ្ធភាពស្នើសុំយកទិដ្ឋាការស្នាក់នៅអចិន្ត្រៃយ៍ សម្រាប់អ្នកដាក់ពាក្យ និងគ្រប់សមាជិកគ្រួសារ ហើយបន្ទាប់មកគឺអាចសុំសញ្ជាតិបានហើយ។

ការវិនិយោគដែលអាចទទួលយកបាន៖

 • សញ្ញាប័ណ្ណដែលចេញដោយ រដ្ឋាភិបាលញូវហ្សេឡែន អាជ្ញាធរក្នុងស្រុក ឫ ធនាគារដែល ចុះបញ្ជីរបស់ ញូវហ្សេឡែន
 • មូលប័ត្រនៅតាមក្រុមហ៊ុន ញូវ ហ្សេឡែន ទាំងរដ្ឋ និង ឯកជន
 • មូលធនដែលមានការគ្រប់គ្រង នៅពេលដែលចំនួនវិនិយោគបានដាក់ទៅក្នុងក្រុមហ៊ុន ញូវហ្សេឡែនទាំងអស់
 • គម្រោងអចលនទ្រព្យរស់នៅថ្មី ដែលមានការអនុម័តទៀងទាត់ដោយអាជ្ញាធរត្រឹមត្រូវ
 • អចលនទ្រព្យពាណិជ្ជកម្មផ្សេងៗ
 • ការវិនិយោគបែបមនុស្សធម៌។

ដំណើរការ៖

 • ការដាក់ពាក្យស្នើសុំយក Expression of Interest (EOI) នឹងត្រូវបំពេញរាល់ការប្រឡង យកពិន្ទុលើលក្ខណ:សម្បត្តិ
 • លក្ខខណ្ឌរួមមាន អាយុ បទពិសោធន៍អាជីវកម្ម ចំណេះដឹងភាសាអង់គ្លេស និងទឹកប្រាក់ វិនិយោគ
 • បង្កាន់ដៃនៃសេចក្តីអញ្ជើញអោយដាក់់ពាក្យសម្រាប់អ្នកដាក់ពាក្យដែលបានតែងតាំង
 • ការរៀបចំដាក់ពាក្យសុំ ក្នុងរវាង 4 ខែ
 • នៅពេលបានទទួលការអនុម័តជាគោល ការផ្ញើរទឹកប្រាក់វិនិយោគ អាចធ្វើបានក្នុង អំឡុង ពេល 12 ខែ (អាចពន្យារបានដល់ 18 ខែ)
 • ការសម្រេចលើពាក្យស្នើសុំ និងឯកសារភ្ជាប់ពាក់ព័ន្ធ
 • ការដាក់ឯកសារភ្ជាប់ បញ្ជាក់ថា ទឹកប្រាក់បានមកពីប្រភពដូចគ្នានឹងឈ្មោះនៅក្នុងពាក្យ ស្នើសុំ
 • ទទួលបានទិដ្ឋាការ។

FAQ

តើតម្រូវការសម្រាប់ទិដ្ឋាការវិនិយោគិន ២ ជាអ្វី?

វិនិយោគិនចាំបាច់ត្រូវវិនិយោគអប្បបរមា ៣ លាន NZ$ ក្នុងរយៈពេល ៤ ឆ្នាំ។

តើអ្នកណាអាចត្រូវបានបញ្ចូលក្នុងពាក្យសុំ?
 • ដៃគូ (ប្តីប្រពន្ធ) – រៀបការឬរស់នៅជាមួយគ្នា (ភេទដូចគ្នាឬផ្ទុយគ្នា); ឬ
 • កូនក្នុងបន្ទុករហូតដល់អាយុ ២៤ ឆ្នាំ
តើការវិនិយោគអប្បបរមាមានចំនួនប៉ុន្មាន?

អ្នកដាក់ពាក្យសុំត្រូវធ្វើការវិនិយោគអនុវត្តឬអនុវត្តការវិនិយោគសំខាន់ៗយ៉ាងតិច ៣ លាន NZ$ ទៅជាការវិនិយោគដែលអាចទទួលយកបានក្នុងរយៈពេលយ៉ាងតិចបួន (៤) ឆ្នាំ។

ប្រសិនបើមានទឹកប្រាក់ច្រើនជាង ១,៥ លាន NZ$ ត្រូវបានវិនិយោគទៅក្នុងវិស័យដូចជាអចលនទ្រព្យ អាចបន្ថយការវិនិយោគចំនួន ០,៥ លានដុល្លារ NZ$ ដូចនេះគឺពីចំនួន ៣ លាន ទៅ ២,៥ លាន NZ$។
យ៉ាងណាក៏ដោយ អ្នកដាក់ពាក្យតម្រូវអោយបង្ហាញពីភស្តុតាងនៃទឹកប្រាក់សរុប ៣ លាន NZ$ ។

តើអ្នកដាក់ពាក្យសុំចាំបាច់ត្រូវមានការតែងតាំងដោយទីភ្នាក់ងាររដ្ឋាភិបាលណាមួយ ដែលតំណាង អោយរដ្ឋាភិបាលញូវហ្សេឡែន សម្រាប់ការដាក់ពាក្យសុំដែរឬទេ?

ត្រូវហើយ អ្នកដាក់ពាក្យសុំនឹងត្រូវបញ្ជូនទម្រង់ពាក្យបង្ហាញចំណាប់អារម្មណ៍ (EOI) ទៅកាន់អាជ្ញាធរ អន្តោប្រវេសន៍នៃប្រទេសញូវហ្សេឡែនហើយនឹងត្រូវបំពេញនូវការប្រឡងយកពិន្ទុ។ លក្ខណៈវិនិច្ឆ័យ ដែលអាចទទួលបានគឺអាយុ បទពិសោធន៍អាជីវកម្ម ភាសាអង់គ្លេស មូលធនសម្រាប់ វិនិយោគ។

តើមានតំរូវការណាខ្លះ ដែលអ្នកដាក់ពាក្យត្រូវមាន ?

លក្ខខណ្ឌអត្តចរិក៖ អ្នកដាក់ពាក្យសុំនិងសមាជិកគ្រួសាររបស់គាត់ដែលប្តូរទីលំនៅឬអត់ ត្រូវតែបំពេញតាមលក្ខខណ្ឌ អត្តចរិក។ លិខិតថ្កោលទោស អាចត្រូវបានស្នើសុំឱ្យផ្តល់ជូនពីប្រទេសនីមួយៗ ដែលបុគ្គលម្នាក់ៗ បានរស់នៅក្នុងរយៈពេល ១២ ខែរឺច្រើនជាងនេះក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ បន្ទាប់ពីពួកគេមានអាយុ ១៦ ឆ្នាំ។

អាយុ៖ អ្នកដាក់ពាក្យត្រូវមានអាយុចាប់ពី ៦៥ ឆ្នាំ ឫ ក្រោមនេះ។

អាជីវកម្ម៖ ត្រូវបង្ហាញបទពិសោធន៍អាជីវកម្មយ៉ាងតិច ៣ ឆ្នាំ។

ភាសា៖ ត្រូវមានសមត្ថភាពនិយាយភាសាអង់គ្លេស រឺ ក្នុងកំរិត ៣ នៅក្នុងប្រព័ន្ធតេស្តភាសាអង់គ្លេស អន្តរជាតិ (IELTS)។

តើការវិនិយោគដែលអាចទទួលយកបានគឺជាអ្វី?

សម្រាប់ការវិនិយោគដែលអាចទទួលយកបាន សម្រាប់អាជ្ញាធរអន្តោប្រវេសន៍ញូវហ្សេឡែន ត្រូវតែ៖

 • អាចទទួលបានប្រាក់ចំណេញមកវិញ។
 • ត្រូវវិនិយោគនៅញូវហ្សេឡែន;
 • ត្រូវបានវិនិយោគជាលុយដុល្លារញូវហ្សេឡែន;
 • ត្រូវបានវិនិយោគនៅក្នុងសហគ្រាសស្របច្បាប់ឬមូលនិធិគ្រប់គ្រង។
 • មានសក្តានុពលក្នុងការចូលរួមចំណែកដល់សេដ្ឋកិច្ចរបស់ញូវហ្សេឡែន។ ឬ
 • មិនមែនសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នកទេ ឧ. ផ្ទះ ទូក ឬឡានរបស់អ្នក។
តើការវិនិយោគណាខ្លះ ដែលអាចទទួលយកបាន?
 • មូលបត្របំណុលដែលចេញដោយរដ្ឋាភិបាលញូវហ្សេឡែន អាជ្ញាធរមូលដ្ឋាន ឬដោយធនាគារដែលបានចុះបញ្ជីនៅ ញូវហ្សេឡែន ។
 • វិនិយោគជាភាគហ៊ុន នៅក្រុមហ៊ុនសាធារណៈនិងឯកជន នៅ ញូវហ្សេឡែន
 • មូលធនដែលគ្រប់គ្រង ហើយ ចំនួនទឹកប្រាក់ដែលបានវិនិយោគទាក់ទង នឹងក្រុមហ៊ុន ញូវហ្សេឡែន ទាំងស្រុង។
 • ការអភិវឌ្ឍទ្រព្យសម្បត្តិលំនៅដ្ឋានថ្មីដែលត្រូវបានអនុម័តជាទៀងទាត់ដោយអាជ្ញាធរមានសមត្ថកិច្ច។
 • ទ្រព្យសម្បត្តិពាណិជ្ជកម្មមួយចំនួន។ ឬ
 • ការវិនិយោគដោយសប្បុរសធម៌ដែលបានចុះបញ្ជីសប្បុរសធម៌ ឬអង្គការមិនស្វែងរកប្រាក់ចំណេញ។
តើអ្នកដាក់ពាក្យសុំត្រូវការបញ្ជាក់ពីប្រភពមូលនិធិសម្រាប់ការវិនិយោគដែរឬទេ?
 • អ្នកដាក់ពាក្យសុំត្រូវតែបញ្ជាក់ថាគាត់ជាម្ចាស់នៃមូលធនស្របច្បាប់ ហើយអាចបង្ហាញថា ទ្រព្យ សម្បត្តិឬមូលនិធិត្រូវរកបាន ឬទទួលបានដោយស្របច្បាប់។
តើអ្នកដាក់ពាក្យ ឬ ប្តី / ប្រពន្ធរបស់គាត់ត្រូវស្នាក់នៅក្នុងប្រទេសញូវហ្សេឡែនចំនួនប៉ុន្មានថ្ងៃ?
 • អ្នកដាក់ពាក្យតម្រូវអោយស្នាក់នៅ ញូវហ្សេឡែន យ៉ាងហោចណាស់ ១៤៦ ថ្ងៃក្នុងមួយឆ្នាំ (ក្នុងឆ្នាំទី ២ ទី៣ និងទី ៤) ក្នុងអំឡុងពេលវិនិយោគ ៤ ឆ្នាំនេះ ឫ
 • ប្រសិនបើលោកអ្នកបានវិនិយោគក្នុងការវិនិយោគដែលមានកំណើន​ នោះការស្នាក់នៅសរុប ៤៣៨ ថ្ងៃ ក្នុង អំឡុងពេលវិនិយោគ ៤​ ឆ្នាំនោះ (អាស្រ័យលើតម្លៃវិនិយោគ)
តើមានចំនួនកូតាទេ?

មាន។ ពាក្យសុំស្នាក់នៅចំនួន ៤០០ ច្បាប់ ក្នុងមួយឆ្នាំ ហើយជ្រើសរើសដោយផ្អែកលើពិន្ទុខ្ពស់បំផុត។

តើអ្នកអាចដាក់ពាក្យសុំសញ្ជាតិបានទេ? ប្រសិនបាន បន្ទាប់ពីរយៈពេលប៉ុន្មាន?

ត្រូវហើយ។ បន្ទាប់ពីស្នាក់នៅរយៈពេល ៥ ឆ្នាំនិងត្រូវរក្សាការវិនិយោគនៅញូវហ្សេឡែន។

ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។