អត្ថប្រយោជន៍

 • ប័ណ្ណស្នាក់នៅរយៈពេល ៤ឆ្នាំដែលអាចធ្វើការបន្តបាន
 • អ្នកក្នុងបន្ទុក៖ ប្តី/ប្រពន្ធ និងកូនក្រោមអាយុ១៨ឆ្នាំអាចដាក់ចូលបាន
 • មានសិទ្ធិធ្វើការ និងសិក្សាក្នុងប្រទេសបារាំង
 • មិនមានតម្រូវការភាសាអង់គ្លេស ឬបារាំង
 • មានសិទ្ធិធ្វើដំណើរចេញ ចូលប្រទេសបារាំងរយៈពេល ៤ឆ្នាំ
 • អាចធ្វើដំណើរដោយសេរីក្នុងរដ្ឋ Schengen (២៦ ប្រទេស) ​សម្រាប់រយៈពេល ៦ខែក្នុង ១ឆ្នាំ
 • អាចធ្វើដំណើរដោយសេរីទៅកាន់ដែនដីបារាំងផ្សេងៗ
 • សិទ្ធិក្នុងការសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ និង/ឬសញ្ជាតិបន្ទាប់ពីរយៈពេល ៥ឆ្នាំ
 • មានសិទ្ធិទទួលបានប្រព័ន្ធអប់រំ និងសុខភាពសាធារណៈ
 • រយៈពេលដំណើរការឆាប់រហ័ស

ការវិនិយោគ

 • មានឆន្ទៈក្នុងការវិនិយោគទឹកប្រាក់ចំនួន ៣០០,០០០អឺរ៉ុបក្នុងគម្រោង
 • មានឆន្ទៈក្នុងការបង្កើត/រក្សាការងារសម្រាប់បុគ្គលិកក្នុងស្រុករយៈពេល ៤ឆ្នាំ
 • គោរពតាមឆន្ទៈដូចបានបង្ហាញក្នុងគម្រោងជំនួញដែលទទួលបានការអនុញ្ញាត

 

លក្ខខណ្ឌ 

 • ត្រូវមានគម្រោងជំនួញជាក់លាក់/ការវិភាគទីផ្សារ
 • មានតម្រូវការប្រភពទុនមានកម្រិត
 • បង្កើតក្រុមហ៊ុនមួយ ឬទិញយកក្រុមហ៊ុនដែលមានស្រាប់
 • ត្រូវកាន់កាប់ជាអប្បបរមា ១០% នៃចំណូលក្នុងក្រុមហ៊ុននោះ
 • តម្រូវការស្នាក់នៅ៖ តាមករណីជាក់ស្តែង
 • អ្នកដាក់ពាក្យសុំបង្គោលត្រូវមានអាយុ ១៨ឆ្នាំ
 • មិនមានជាប់ពាក់ព័ន្ធបទឧក្រិដ្ឋណាមួយ

ដំណើរការ

 • ដាក់ពាក្យសុំទៅកាន់ស្ថានទូត/ស្ថានកុងស៊ុលបារាំងទូទៅ
 • រយៈពេលដំណើរការ៖ ៤៥ថ្ងៃ
 • នៅពេលដែលពាក្យសុំទទួលបានការអនុម័ត អ្នកដាក់ពាក្យសុំ និងអ្នកក្នុងបន្ទុកនឹងទទួលបាន ទិដ្ឋាការស្នាក់នៅរយៈពេលយូរចំនួន ៣ឆ្នាំ
 • អ្នកដាក់ពាក្យសុំ និងអ្នកក្នុងបន្ទុកអាចចូលទៅក្នុងប្រទេសបារាំងបានក្នុងអំឡុងពេលនេះ
 • ផ្នែករដ្ឋបាលរបស់រដ្ឋដែលមានសមត្ថកិច្ចនឹងចេញ Passport Talent ក្នុងខែដែលចូលទៅនោះ
 • Passport Talent ផ្តល់ជូន សម្រាប់រយៈពេល ៤ឆ្នាំ

FAQ

តើចំនួនទឹកប្រាក់អប្បបរមាត្រូវវិនិយោគមានចំនួនប៉ុន្មាន?

មានជំរើសពីរ៖

ជម្រើសទី ១៖ ប្រភេទស្ថាបនិក

នៅក្រោមប្រភេទនេះ មិនមានចំនួនអប្បបរមាដើម្បីវិនិយោគទេ។ ប្រភេទនេះដំណើរការ ដូចកម្មវិធី SUV របស់កាណាដាដែរ អ្នកដាក់ពាក្យត្រូវតែទទួលយកជាអ្នកជំនាញដែលមាន ការទទួលស្គាល់ដោយបច្ចេកវិទ្យាបារាំង។ ជាការពិតការវិនិយោគកាន់តែខ្ពស់ នោះឱកាសខ្ពស់ នឹងបានការទទួលយកដោយក្រុម incubator និងអាជ្ញាធរបារាំង។ អ្វីដែលសំខាន់គម្រោង អាជីវកម្មត្រូវមានភាពច្នៃប្រឌិតថ្មី។

ជម្រើសទី ១៖ ប្រភេទវិនិយោគិន
ចំនួនទឹកប្រាក់វិនិយោគអប្បរមាចំនួន ៣០០,០០០ អឺរ៉ូ ត្រូវតែផ្ញើទៅប្រទេសបារាំងដោយ អ្នក ដាក់ពាក្យសុំផ្ទាល់ រឺក្រុមហ៊ុនរបស់គាត់។ លក្ខខណ្ឌសំខាន់បំផុតគឺបង្ហាញដល់អាជ្ញាធរបារាំងថា ការវិនិយោគនេះនឹងបង្កើតការងារសម្រាប់សេដ្ឋកិច្ចបារាំង។ ខណៈពេលដែលមិនមានការ ចំនួនអប្បបរមា តាមច្បាប់បារាំង យ៉ាងហោចណាស់មានការបង្កើតការងារចំនួន ៤ ។

សំណួរទី ២៖ តើមានការដាក់កម្រិតអាយុសម្រាប់ពាក្យសុំដែរឬទេ?

ចម្លើយទី ២៖ អ្នកដាក់ពាក្យបង្គោល ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។

សំណួរទី ៣៖ តើមានតម្រូវបទពិសោធការគ្រប់គ្រងឬ ការអប់រំដែរឬទេ?

មាន

 

សំណួរទី ៥៖ តើមានតម្រូវការទ្រព្យសម្បត្តិផ្ទាល់ខ្លួន / អប្បបរមានៃតម្រូវការទ្រព្យធនទេ?

ចម្លើយទី ៥៖ បេក្ខជនត្រូវតែបង្ហាញថាខ្លួនមានសមត្ថភាពផ្នែគហិរញ្ញវត្ថុក្នុងការវិនិយោគ និងរស់នៅក្នុងប្រទេសបារាំង។

 

សំណួរទី ៩៖ ជាមួយនឹងប័ណ្ណស្នាក់នៅ តើប្រទេសណាដែលអ្នកដាក់ពាក្យ សុំអាចទៅដោយ គ្មានទិដ្ឋាការ?

ចម្លើយ៖ អ្នកកាន់ប័ណ្ណស្នាក់នៅ នឹងមានសិទ្ធិចូលទៅកាន់តំបន់ដូចខាងក្រោម៖

 • តំបន់ Schengen;
 • នាយកដ្ឋានក្រោមការគ្រប់គ្រងនៃប្រទេសបារាំង៖ ហ្គោឌឺឡូប, ម៉ាទីនីក, កោះរេននីយូ, ម៉ាយូត;
 • ប្រទេស សាន់ ភៀរ មីគីឡន។
សំណួរទី ១០៖ តើក្រុមគ្រួសាររបស់អ្នកដាក់ពាក្យស្នើសុំ ទទួលបានអត្ថប្រយោជន៍ពីកម្មវិធី Talent Passport នេះដែរឬទេ?

ត្រូវហើយដោយស្វ័យប្រវត្តិ (ប្តីប្រពន្ធ និងកូនដែលមានអាយុក្រោម 18 ឆ្នាំ) ។ នេះរួមបញ្ចូលទាំងកូនចិញ្ចឹម។

សំណួរទី ១១៖ តើអ្នកដាក់ពាក្យអាចដាក់បញ្ចូលឪពុកម្តាយរបស់គាត់ក្នុងពាក្យសុំរបស់ពួកគេបានទេ?

ចម្លើយ ១១៖ អត់ទេ បានតែប្តីប្រពន្ធ និងកូន ៗ ទេដែលទទួលបានប័ណ្ណស្នាក់នៅដោយ ស្វ័យប្រវត្តិតាមនីតិវិធីគ្រួសារដែលមកជាមួយ។

សំណួរទី ១២៖ ចុះបើសិនជាកូនដែលនៅក្នុងបន្ទុក គឺមានអាយុចន្លោះពី ១៨-២៥ ឆ្នាំ ហើយនៅជាសិស្សពេញម៉ោងនៅឡើយ? តើកុមារនេះអាចអមដំណើរជាមួយអ្នកដាក់ពាក្យ បង្គោលបានទេ?

ចម្លើយ៖ មិនបានទេ កម្មវិធីនេះ កូនត្រូវមានអាយុក្រោម ១៨ ឆ្នាំ។

សំណួរទី ១៤៖ តើមានតម្រូវការភាសាដែរឬទេ?

មិនមានទេ កម្មវិធី Talent Passport មិនបានកំណត់តម្រូវការភាសាណាមួយទេ។

សំណួរទី ១៥៖ ប័ណ្ណស្នាក់នៅមានសុពលភាពរហូតដល់ ៤ ឆ្នាំ - តើមានអ្វីកើតឡើង បន្ទាប់ពីនោះ?

អ្នកដាក់ពាក្យសុំត្រូវបន្តសុពលភាពប័ណ្ណស្នាក់នៅរបស់គាត់ ដោយអាចបន្តបានយ៉ាង ងាយស្រួល ដរាបណាអ្នកដាក់ពាក្យអាចបញ្ជាក់ថាការ វិនិយោគ នៅមាន ហើយតម្រូវការបង្កើត ការងារត្រូវបានបំពេញហើយសកម្មភាពរបស់ក្រុមហ៊ុននៅតែត្រូវ បានរក្សា។

សំណួរទី ១៦៖ តើអ្នកដាក់ពាក្យសុំទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការថែទាំសុខភាព និងការអប់រំក្នុងនាមជាអ្នកស្នាក់នៅបារាំងដែរឬទេ? មានអត្ថប្រយោជន៍សង្គមផ្សេងទៀតទេ?

មាន អ្នកស្នាក់នៅស្រុកបារាំងទទួលបានអត្ថប្រយោជន៍ដូចគ្នានឹងប្រជាពលរដ្ឋ ដូចជា ការធានារ៉ាប់រងសង្គម ការទទួលបានសេវាវេជ្ជសាស្រ្ត និងប្រព័ន្ធអប់រំឥតគិតថ្លៃ។

សំណួរទី ២៨៖ តើរដ្ឋាភិបាលចាំបាច់ត្រូវទទួលស្គាល់គម្រោងនេះជាមុនទេ?

សំរាប់កម្មវិធីប្រភេទស្ថាបនិក៖ ត្រូវហើយ incubator នឹងបញ្ជូនសំណើរឧបត្ថម្ភទៅ ក្រសួងហិរញ្ញវត្ថុដោយបញ្ជាក់ពីការទទួលយករបស់អ្នកស្នើសុំចំពោះអ្នកបង្កើតនិងទិដ្ឋភាពច្នៃប្រឌិតនៃការវិនិយោគ។ ការទទួលយកពីក្រសួងហិរញ្ញវត្ថុ ឬក្រសួងការងារ តម្រូវឱ្យដាក់ពាក្យ សុំទៅស្ថានកុងស៊ុលក្នុងស្រុក។

សម្រាប់កម្មវិធីប្រភេទវិនិយោគិន:

ស្ថានកុងស៊ុលនឹងស្វែងរកយោបល់ពីក្រសួងហិរញ្ញវត្ថុឬក្រសួងការងារ។ យោបល់នេះមិន ទាក់ទងនឹងស្ថានកុងស៊ុលទេ។

សំណួរទី ៣០៖ តើការវិនិយោគចាំបាច់ត្រូវធ្វើដោយផ្ទាល់ដែរឬទេ?

ក្រោមប្រភេទកម្មវិធីស្ថាបនិក ការវិនិយោគត្រូវធ្វើដោយផ្ទាល់នៅក្នុងអាជីវកម្ម ដែលបានកំណត់។
នៅក្រោមប្រភេទកម្មវិធីវិនិយោគិន ការវិនិយោគអាចត្រូវបានធ្វើឡើងដោយផ្ទាល់ ឬ តាមរយៈ ក្រុមហ៊ុនដែលអ្នកដាក់ពាក្យស្នើសុំកាន់កាប់ភាគហ៊ុនយ៉ាងតិច ៣០% ។

សំណួរទី៣២៖ តើអ្នកដាក់ពាក្យសុំត្រូវការវិនិយោគក្នុងអាជីវកម្មដែលមានស្រាប់ ឬ ពួកគេ អាចបើកអាជីវកម្មថ្មីនៅប្រទេសបារាំងបាន?

ជម្រើសទាំងពីរអាចធ្វើទៅបាន។

សំណួរទី ២១៖ តើមានវិធីណា អាចទទួលបានសញ្ជាតិបារាំងដែរឬទេ? បើមាន តើមាន លក្ខខណ្ឌអ្វីខ្លះ?

អាចដាក់ពាក្យសុំសញ្ជាតិបន្ទាប់ពី ៥ ឆ្នាំ ប្រសិនបើ៖

 • – អ្នកដាក់ពាក្យសុំបានចាត់ទុកប្រទេសបារាំង ជាលំនៅដ្ឋានគោល សម្រាប់រយៈពេល ៥ ឆ្នាំជាប់គ្នា។ លំនៅដ្ឋានគោលត្រូវបានកំណត់ថាជាគេហដ្ឋាន ដែលអ្នក ដាក់ពាក្យសុំរស់នៅជាប្រចាំ។
 • អ្នកដាក់ពាក្យសុំមានកំរិតភាសាបារាំងគ្រប់គ្រាន់ សំរាប់ការសន្ទនាប្រចាំថ្ងៃ ហើយ ត្រូវគិតគូរដល់សហគមន៍បារាំង។
 • – អ្នកដាក់ពាក្យសុំមិនមានប្រវត្តិព្រហ្មទណ្ឌទេ។

ចំនុចសំខាន់ៈ

 • ភាពជាពលរដ្ឋគឺជាការសម្រេចចិត្តចាំបាច់បំផុត សម្រាប់រដ្ឋបាលបារាំង។
 • សិទ្ធិរបស់សមាជិកគ្រួសារដើម្បីដាក់ពាក្យសុំសញ្ជាតិបារាំងគឺផ្អែកលើលក្ខណៈវិនិច្ឆ័យ ដូចគ្នា។

ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។