អត្ថប្រយោជន៍
- ប័ណ្ណស្នាក់នៅរយៈពេល ៤ឆ្នាំដែលអាចធ្វើការបន្តបាន
- អ្នកក្នុងបន្ទុក៖ ប្តី/ប្រពន្ធ និងកូនក្រោមអាយុ១៨ឆ្នាំអាចដាក់ចូលបាន
- មានសិទ្ធិធ្វើការ និងសិក្សាក្នុងប្រទេសបារាំង
- មិនមានតម្រូវការភាសាអង់គ្លេស ឬបារាំង
- មិនត្រូវការការធានារ៉ាប់រងសុខភាពឯកជន
- មានសិទ្ធិធ្វើដំណើរចេញ ចូលប្រទេសបារាំងរយៈពេល ៤ឆ្នាំ
- អាចធ្វើដំណើរដោយសេរីក្នុងរដ្ឋ Schengen សម្រាប់រយៈពេល ៣ខែរាល់រយៈពេល ៦ខែ
- អាចធ្វើដំណើរដោយសេរីទៅកាន់ដែនដីបារាំងផ្សេងៗ
- សិទ្ធិក្នុងការសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ និង/ឬសញ្ជាតិបន្ទាប់ពីរយៈពេល ៥ឆ្នាំ
- មានសិទ្ធិទទួលបានប្រព័ន្ធអប់រំ និងសុខភាពសាធារណៈ
- រយៈពេលដំណើរការឆាប់រហ័ស
ការវិនិយោគ
- វិនិយោគទៅក្នុងក្រុមរៀបចំមុខជំនួញប្រមាណ ១៩៥,០០០អឺរ៉ូ សម្រាប់រយៈពេល ៤ឆ្នាំ ឬ
- វិនិយោគទៅក្នុងក្រុមរៀបចំមុខជំនួញប្រមាណ ១៦៥,០០០អឺរ៉ូ សម្រាប់រយៈពេល ២ឆ្នាំ
- វិនិយោគទៅក្នុងក្រុមរៀបចំមុខជំនួញត្រូវបញ្ចូលទឹកប្រាក់ ៣០,០០០អឺរ៉ូ ទៅឲ្យខាងស្រាវជ្រាវ និងអភិវឌ្ឍ នៃការបង្កើតគំនិតថ្មីដើម្បីឲ្យដាក់អនុវត្តក្នុងប្រទេសបារាំង
- ត្រូវអនុលោមតាមការតាំងចិត្តដូចបានដាក់ក្នុងគម្រោងពាណិជ្ជកម្មដែលត្រូវបានអនុម័ត
លក្ខខណ្ឌ
- ត្រូវបង្ហាញប្រភពហិរញ្ញវត្ថុដែលស្មើនឹងបៀវត្សរ៍អប្បរមាប្រចាំឆ្នាំរបស់បារាំង
- បង្កើតគម្រោងពាណិជ្ជកម្មថ្មីមួយ
- ត្រូវទទួលបានការជ្រើសរើសពីក្រុមរៀបចំមុខជំនួញ (Incubator) ក្នុងប្រទេសបារាំង
- ត្រូវទទួលបានការអនុម័តពីភ្នាក់ងាររដ្ឋាភិបាលដែលពាក់ព័ន្ធ
- បង្កើតក្រុមហ៊ុនមួយ
- តម្រូវការស្នាក់នៅ៖ តាមករណីជាក់ស្តែង
- អ្នកដាក់ពាក្យសុំបង្គោលត្រូវមានអាយុ ១៨ឆ្នាំ
- មិនមានជាប់ពាក់ព័ន្ធបទឧក្រិដ្ឋណាមួយ
ដំណើរការ
- ការពិនិត្យលក្ខណៈសម្បត្តិ និងការជ្រើសរើសដោយក្រុមរៀបចំមុខជំនួញ (Incubator)
- ទទួលបានលិខិតថ្លែងការតាំងចិត្តពីក្រុម Incubator
- ទទួលបានលិខិតយល់ព្រមពីភ្នាក់ងាររដ្ឋាភិបាល
- ដាក់ពាក្យសុំទៅកាន់ស្ថានកុងស៊ុលបារាំងដែលមានសមត្ថកិច្ច
- រយៈពេលដំណើរការ៖ ៣០ – ៧០ថ្ងៃ
- នៅពេលដែលពាក្យសុំទទួលបានការអនុម័ត អ្នកដាក់ពាក្យសុំ និងអ្នកក្នុងបន្ទុកនឹងទទួលបាន ទិដ្ឋាការស្នាក់នៅរយៈពេលយូរចំនួន ៣ឆ្នាំ
- អ្នកដាក់ពាក្យសុំ និងអ្នកក្នុងបន្ទុកអាចចូលទៅក្នុងប្រទេសបារាំងបានក្នុងអំឡុងពេលនេះ
- ផ្នែករដ្ឋបាលរបស់រដ្ឋដែលមានសមត្ថកិច្ចនឹងចេញ Passport Talent ហើយនឹងផ្តល់ជូន សម្រាប់រយៈពេល ៤ឆ្នាំ និងអាចឲ្យបន្តបាន
FAQ
តើចំនួនទឹកប្រាក់អប្បបរមាត្រូវវិនិយោគមានចំនួនប៉ុន្មាន?
មានជំរើសពីរ៖
ជម្រើសទី ១៖ ប្រភេទស្ថាបនិក
នៅក្រោមប្រភេទនេះ មិនមានចំនួនអប្បបរមាដើម្បីវិនិយោគទេ។ ប្រភេទនេះដំណើរការ ដូចកម្មវិធី SUV របស់កាណាដាដែរ អ្នកដាក់ពាក្យត្រូវតែទទួលយកជាអ្នកជំនាញដែលមាន ការទទួលស្គាល់ដោយបច្ចេកវិទ្យាបារាំង។ ជាការពិតការវិនិយោគកាន់តែខ្ពស់ នោះឱកាសខ្ពស់ នឹងបានការទទួលយកដោយក្រុម incubator និងអាជ្ញាធរបារាំង។ អ្វីដែលសំខាន់គម្រោង អាជីវកម្មត្រូវមានភាពច្នៃប្រឌិតថ្មី។
ជម្រើសទី ១៖ ប្រភេទវិនិយោគិន
ចំនួនទឹកប្រាក់វិនិយោគអប្បរមាចំនួន ៣០០,០០០ អឺរ៉ូ ត្រូវតែផ្ញើទៅប្រទេសបារាំងដោយ អ្នក ដាក់ពាក្យសុំផ្ទាល់ រឺក្រុមហ៊ុនរបស់គាត់។ លក្ខខណ្ឌសំខាន់បំផុតគឺបង្ហាញដល់អាជ្ញាធរបារាំងថា ការវិនិយោគនេះនឹងបង្កើតការងារសម្រាប់សេដ្ឋកិច្ចបារាំង។ ខណៈពេលដែលមិនមានការ ចំនួនអប្បបរមា តាមច្បាប់បារាំង យ៉ាងហោចណាស់មានការបង្កើតការងារចំនួន ៤ ។
សំណួរទី ២៖ តើមានការដាក់កម្រិតអាយុសម្រាប់ពាក្យសុំដែរឬទេ?
ចម្លើយទី ២៖ អ្នកដាក់ពាក្យបង្គោល ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។
សំណួរទី ៣៖ តើមានតម្រូវបទពិសោធការគ្រប់គ្រងឬ ការអប់រំដែរឬទេ?
មាន
សំណួរទី ៥៖ តើមានតម្រូវការទ្រព្យសម្បត្តិផ្ទាល់ខ្លួន / អប្បបរមានៃតម្រូវការទ្រព្យធនទេ?
ចម្លើយទី ៥៖ បេក្ខជនត្រូវតែបង្ហាញថាខ្លួនមានសមត្ថភាពផ្នែគហិរញ្ញវត្ថុក្នុងការវិនិយោគ និងរស់នៅក្នុងប្រទេសបារាំង។
សំណួរទី ៩៖ ជាមួយនឹងប័ណ្ណស្នាក់នៅ តើប្រទេសណាដែលអ្នកដាក់ពាក្យ សុំអាចទៅដោយ គ្មានទិដ្ឋាការ?
ចម្លើយ៖ អ្នកកាន់ប័ណ្ណស្នាក់នៅ នឹងមានសិទ្ធិចូលទៅកាន់តំបន់ដូចខាងក្រោម៖
- តំបន់ Schengen;
- នាយកដ្ឋានក្រោមការគ្រប់គ្រងនៃប្រទេសបារាំង៖ ហ្គោឌឺឡូប, ម៉ាទីនីក, កោះរេននីយូ, ម៉ាយូត;
- ប្រទេស សាន់ ភៀរ មីគីឡន។
សំណួរទី ១០៖ តើក្រុមគ្រួសាររបស់អ្នកដាក់ពាក្យស្នើសុំ ទទួលបានអត្ថប្រយោជន៍ពីកម្មវិធី Talent Passport នេះដែរឬទេ?
ត្រូវហើយដោយស្វ័យប្រវត្តិ (ប្តីប្រពន្ធ និងកូនដែលមានអាយុក្រោម 18 ឆ្នាំ) ។ នេះរួមបញ្ចូលទាំងកូនចិញ្ចឹម។
សំណួរទី ១១៖ តើអ្នកដាក់ពាក្យអាចដាក់បញ្ចូលឪពុកម្តាយរបស់គាត់ក្នុងពាក្យសុំរបស់ពួកគេបានទេ?
ចម្លើយ ១១៖ អត់ទេ បានតែប្តីប្រពន្ធ និងកូន ៗ ទេដែលទទួលបានប័ណ្ណស្នាក់នៅដោយ ស្វ័យប្រវត្តិតាមនីតិវិធីគ្រួសារដែលមកជាមួយ។
សំណួរទី ១២៖ ចុះបើសិនជាកូនដែលនៅក្នុងបន្ទុក គឺមានអាយុចន្លោះពី ១៨-២៥ ឆ្នាំ ហើយនៅជាសិស្សពេញម៉ោងនៅឡើយ? តើកុមារនេះអាចអមដំណើរជាមួយអ្នកដាក់ពាក្យ បង្គោលបានទេ?
ចម្លើយ៖ មិនបានទេ កម្មវិធីនេះ កូនត្រូវមានអាយុក្រោម ១៨ ឆ្នាំ។
សំណួរទី ១៤៖ តើមានតម្រូវការភាសាដែរឬទេ?
មិនមានទេ កម្មវិធី Talent Passport មិនបានកំណត់តម្រូវការភាសាណាមួយទេ។
សំណួរទី ១៥៖ ប័ណ្ណស្នាក់នៅមានសុពលភាពរហូតដល់ ៤ ឆ្នាំ - តើមានអ្វីកើតឡើង បន្ទាប់ពីនោះ?
អ្នកដាក់ពាក្យសុំត្រូវបន្តសុពលភាពប័ណ្ណស្នាក់នៅរបស់គាត់ ដោយអាចបន្តបានយ៉ាង ងាយស្រួល ដរាបណាអ្នកដាក់ពាក្យអាចបញ្ជាក់ថាការ វិនិយោគ នៅមាន ហើយតម្រូវការបង្កើត ការងារត្រូវបានបំពេញហើយសកម្មភាពរបស់ក្រុមហ៊ុននៅតែត្រូវ បានរក្សា។
សំណួរទី ១៦៖ តើអ្នកដាក់ពាក្យសុំទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការថែទាំសុខភាព និងការអប់រំក្នុងនាមជាអ្នកស្នាក់នៅបារាំងដែរឬទេ? មានអត្ថប្រយោជន៍សង្គមផ្សេងទៀតទេ?
មាន អ្នកស្នាក់នៅស្រុកបារាំងទទួលបានអត្ថប្រយោជន៍ដូចគ្នានឹងប្រជាពលរដ្ឋ ដូចជា ការធានារ៉ាប់រងសង្គម ការទទួលបានសេវាវេជ្ជសាស្រ្ត និងប្រព័ន្ធអប់រំឥតគិតថ្លៃ។
សំណួរទី ២៨៖ តើរដ្ឋាភិបាលចាំបាច់ត្រូវទទួលស្គាល់គម្រោងនេះជាមុនទេ?
សំរាប់កម្មវិធីប្រភេទស្ថាបនិក៖ ត្រូវហើយ incubator នឹងបញ្ជូនសំណើរឧបត្ថម្ភទៅ ក្រសួងហិរញ្ញវត្ថុដោយបញ្ជាក់ពីការទទួលយករបស់អ្នកស្នើសុំចំពោះអ្នកបង្កើតនិងទិដ្ឋភាពច្នៃប្រឌិតនៃការវិនិយោគ។ ការទទួលយកពីក្រសួងហិរញ្ញវត្ថុ ឬក្រសួងការងារ តម្រូវឱ្យដាក់ពាក្យ សុំទៅស្ថានកុងស៊ុលក្នុងស្រុក។
សម្រាប់កម្មវិធីប្រភេទវិនិយោគិន:
ស្ថានកុងស៊ុលនឹងស្វែងរកយោបល់ពីក្រសួងហិរញ្ញវត្ថុឬក្រសួងការងារ។ យោបល់នេះមិន ទាក់ទងនឹងស្ថានកុងស៊ុលទេ។
សំណួរទី ៣០៖ តើការវិនិយោគចាំបាច់ត្រូវធ្វើដោយផ្ទាល់ដែរឬទេ?
ក្រោមប្រភេទកម្មវិធីស្ថាបនិក ការវិនិយោគត្រូវធ្វើដោយផ្ទាល់នៅក្នុងអាជីវកម្ម ដែលបានកំណត់។
នៅក្រោមប្រភេទកម្មវិធីវិនិយោគិន ការវិនិយោគអាចត្រូវបានធ្វើឡើងដោយផ្ទាល់ ឬ តាមរយៈ ក្រុមហ៊ុនដែលអ្នកដាក់ពាក្យស្នើសុំកាន់កាប់ភាគហ៊ុនយ៉ាងតិច ៣០% ។
សំណួរទី៣២៖ តើអ្នកដាក់ពាក្យសុំត្រូវការវិនិយោគក្នុងអាជីវកម្មដែលមានស្រាប់ ឬ ពួកគេ អាចបើកអាជីវកម្មថ្មីនៅប្រទេសបារាំងបាន?
ជម្រើសទាំងពីរអាចធ្វើទៅបាន។
សំណួរទី ២១៖ តើមានវិធីណា អាចទទួលបានសញ្ជាតិបារាំងដែរឬទេ? បើមាន តើមាន លក្ខខណ្ឌអ្វីខ្លះ?
អាចដាក់ពាក្យសុំសញ្ជាតិបន្ទាប់ពី ៥ ឆ្នាំ ប្រសិនបើ៖
- – អ្នកដាក់ពាក្យសុំបានចាត់ទុកប្រទេសបារាំង ជាលំនៅដ្ឋានគោល សម្រាប់រយៈពេល ៥ ឆ្នាំជាប់គ្នា។ លំនៅដ្ឋានគោលត្រូវបានកំណត់ថាជាគេហដ្ឋាន ដែលអ្នក ដាក់ពាក្យសុំរស់នៅជាប្រចាំ។
- អ្នកដាក់ពាក្យសុំមានកំរិតភាសាបារាំងគ្រប់គ្រាន់ សំរាប់ការសន្ទនាប្រចាំថ្ងៃ ហើយ ត្រូវគិតគូរដល់សហគមន៍បារាំង។
- – អ្នកដាក់ពាក្យសុំមិនមានប្រវត្តិព្រហ្មទណ្ឌទេ។
ចំនុចសំខាន់ៈ
- ភាពជាពលរដ្ឋគឺជាការសម្រេចចិត្តចាំបាច់បំផុត សម្រាប់រដ្ឋបាលបារាំង។
- សិទ្ធិរបស់សមាជិកគ្រួសារដើម្បីដាក់ពាក្យសុំសញ្ជាតិបារាំងគឺផ្អែកលើលក្ខណៈវិនិច្ឆ័យ ដូចគ្នា។
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។