អត្ថប្រយោជន៍

ជាកម្មវិធីទទួលបានសញ្ជាតិ និងលិខិតឆ្លងដែនទីពីរពេញមួយជីវិត សម្រាប់អ្នកដាក់ពាក្យសុំ រួមទាំងសមាជិកគ្រួសារក្នុងបន្ទុក

 • ការធ្វើដំណើរមិនចាំបាច់មានទិដ្ឋាការទៅច្រើនជាង ១៣៥ ប្រទេស
 • ទទួលបានលក្ខខណ្ឌរបបមិនគិតពន្ធដារ
 • មិនតម្រូវឲ្យស្នាក់នៅក្នុងប្រទេសដូមីនីកា
 • មិនតម្រូវឲ្យមានកម្រិតគ្រប់គ្រង ឬអប់រំណាមួយ
 • មិនមានការដាក់កម្រិតចំពោះប្រទេសណាមួយទេ ពោលគឺអ្នកដាក់ពាក្យសុំអាចមកពីប្រទេសណាក៏បាន

ជម្រើសវិនិយោគ

ជម្រើសការវិនិយោគវិភាគទានទៅក្នុងមូលនិធិរដ្ឋាភិបាល​ (មិនអាចដកយកមកវិញបានទេ)

ចំនួនអប្បបរិមាដែលត្រូវវិនិយោគ៖

 • ទឹកប្រាក់ចំនួន ១០០,០០០ ដុល្លារអាមេរិក សម្រាប់អ្នកដាក់ពាក្យសុំតែម្នាក់
 • ទឹកប្រាក់ចំនួន ១៧៥,០០០ ដុល្លារអាមេរិក សម្រាប់អ្នកដាក់ពាក្យសុំ ជាមួយនឹងប្តី/ប្រពន្ធ
 • ទឹកប្រាក់ចំនួន ១៧៥,០០០ ដុល្លារអាមេរិក សម្រាប់អ្នកដាក់ពាក្យសុំជាមួយកូនចំនួន ២នាក់ ដែលមានអាយុក្រោម ១៨ ឆ្នាំ
 • ទឹកប្រាក់ចំនួន ២០០,០០០​ ដុល្លារអាមេរិក សម្រាប់អ្នកដាក់ពាក្យសុំ ជាមួយនឹងប្តី/ប្រពន្ធ ព្រមទាំងកូនចំនួន ២​នាក់ ដែលមានអាយុក្រោម ១៨ឆ្នាំ
 • ធ្វើការបន្ថែមប្រមាណ ២៥,០០០ ដុល្លារអាមេរិក សម្រាប់សមាជិកក្នុងបន្ទុកបន្ថែមម្នាក់

 

 1. ជម្រើសវិនិយោគក្នុងអចលនទ្រព្យ (អាចលក់ចេញបានបន្ទាប់ពី​ ៣ឆ្នាំ)

ទិញអចនលនទ្រព្យណាមួយដែលទទួលបានការអនុញ្ញាត ក្នុងតម្លៃជាអប្បបរមា ២០០,០០០ ដុល្លារអាមេរិក ហើយអ្នកដាក់ពាក្យស្នើសុំត្រូវរក្សាទុកយ៉ាងតិច ៣ឆ្នាំ។ បន្ថែមពីលើតម្លៃទិញអចនលទ្រព្យនេះ ថ្លៃសេវារដ្ឋាភិបាលបន្ថែមរួមមាន៖

 • ២៥,០០០​ ដុល្លារអាមេរិក សម្រាប់អ្នកដាក់ពាក្យសុំបង្គោល
 • ៣៥,០០០ ដុល្លារអាមេរិក សម្រាប់អ្នកដាក់ពាក្យសុំបង្គោល និងប្តី/ប្រពន្ធ
 • ៣៥,០០០ ដុល្លារអាមេរិក សម្រាប់គ្រួសារដែលមានសមាជិកក្នុងបន្ទុកចំនួន ៤នាក់
 • ៥០,០០០ ដុល្លារអាមេរិក សម្រាប់គ្រួសារដែលមានសមាជិកក្នុងបន្ទុកចំនួន ៦នាក់
 • ៧០,០០០ ដុល្លារអាមេរិក សម្រាប់គ្រួសារដែលមានសមាជិកក្នុងបន្ទុកចំនួន ៧នាក់ និងច្រើនជាងនេះ

លក្ខខណ្ឌ

 • អ្នកដាក់ពាក្យសុំអាចធ្វើការបរិច្ចាគទឹកប្រាក់ដែលមិនអាចដកវិញបានទៅក្នុងមូលនិធិរដ្ឋាភិបាល ឬធ្វើការវិនិយោគក្នុងគម្រោងអចលនទ្រព្យដែលទទួលបានការអនុញ្ញាតដោយរដ្ឋាភិបាល
 • អ្នកដាក់ពាក្យសុំត្រូវមានអាយុលើសពី ១៨ ឆ្នាំ
 • មិនមានជាប់ពាក់ព័ន្ធបទល្មើសឧក្រិដ្ឋណាមួយឡើយ
 • រាល់ឯកសារត្រូវដាក់ជាភាសាអង់គ្លេស
 • ផ្តល់នូវលិខិតពាក្យសុំសញ្ជាតិផ្នែកសេដ្ឋកិច្ច ដោយដាក់ជូនទៅរដ្ឋមន្ត្រីដែលទទួលបន្ទុកខាងផ្នែក​សញ្ជាតិ
 • ពាក្យសុំត្រូវតែដាក់តាមរយ:ភ្នាក់ងារដែលទទួលស្គាល់ដោយរដ្ឋាភិបាល

 

ដំណើរការ (ចន្លោះពី៣ ទៅ ៤ខែ)

 •  រៀបចំរាល់ឯកសារតម្រូវ ដាក់តាមរយ:ភ្នាក់ងារដែលមានការទទួលស្គាល់ និងបង់ថ្លៃពិនិត្យលក្ខណៈសម្បត្តិ
 • បន្ទាប់ពីទទួលបានការអនុម័ត អ្នកដាក់ពាក្យសុំត្រូវធ្វើការវិនិយោគដែលតម្រូវឲ្យរួចរាល់
 • លិខិតឆ្លងដែននឹងទទួលបាន បន្ទាប់ពីមានការយល់ព្រមលើសញ្ជាតិរួចរាល់

FAQ

តើកម្មវិធីទទួលបានសញ្ជាតិតាមរយ:ការវិនិយោគគឺជាអ្វី?

កម្មវិធីទទួលបានសញ្ជាតិតាមរយ:ការវិនិយោគ នៅប្រទេសដូមីនីកា ផ្តល់ជូនឳកាសដល់វិនិយោគិន និង ក្រុមគ្រួសាររបស់ពួកគេ ដែលមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលបានសញ្ជាតិ និង លិខិតឆ្លងដែន ពេញសិទ្ធិ តាមរយ:ការវិនិយោគដែលមានការទទួលស្គាល់នៅក្នុងប្រទេស ដូមីនីកា។

បច្ចុប្បន្ននេះ មានជម្រើសវិនិយោគចំនួនពីរ៖

មូលនិធិអភិវឌ្ឍន៍សេដ្ឋកិច្ច

 • ការបរិច្ចាគទឹកប្រាក់ចំនួន USD 100,000 សម្រាប់អ្នកដាក់ពាក្យទោល
 • ការបរិច្ចាគទឹកប្រាក់ចំនួន USD 175,000 សម្រាប់អ្នកដាក់ពាក្យបង្គោល និងប្តី/ប្រពន្ធ
 • ការបរិច្ចាគទឹកប្រាក់ចំនួន USD 200,000 សម្រាប់គ្រួសារដែលមានសមាជិក 3 នាក់ (បន្ថែមទឹកប្រាក់ចំនួន USD 25,000 សម្រាប់ការ បន្ថែមសមាជិកក្នុងបន្ទុកម្នាក់)

អចលនទ្រព្យ

 • ការវិនិយោគទឹកប្រាក់ USD 200,000 ទៅក្នុងគម្រោងអចលនទ្រព្យដែលមានការទទួលស្គាល់ ដែលត្រូវរក្សាទុក រយ:ពេល 3 ឆ្នាំ (អាចលក់ចេញបានក្រោមកម្មវិធី CIP បន្ទាប់ពី 5 ឆ្នាំក្រោយ)។

ដំណើរការឯកសារ ការត្រួតពិនិត្យលក្ខណ:សម្បត្តិ និង កម្រៃសេវាសម្រាប់រដ្ឋាភិបាល គឺជាកម្រៃសេវាបន្ថែម ដែលមិនមានបូកបញ្ចូលក្នុងចំនួនទឹកប្រាក់វិនិយោគទេ។​ សូមប្រើប្រាស់តារាងគណនាតម្លៃសេវា សម្រាប់ ចំនួនទឹកប្រាក់សរុប អាស្រ័យនឹងលក្ខខណ្ឌជាក់ស្តែង។

តើអ្នកណាខ្លះដែលមានលក្ខណ:សម្បត្តិគ្រប់គ្រាន់សម្រាប់ការទទួលបានសញ្ជាតិនេះ?

ដើម្បីបំពេញលក្ខខណ្ឌទទួលបានសញ្ជាតិនេះ អ្នកដាក់ពាក្យបង្គោលត្រូវមានអាយុលើសពី 18 ឆ្នាំ មានអត្តចរិក ល្អ មិនមានប្រវត្តិឧក្រិដ្ឋ និងតម្រូវអោយធ្វើការបរិច្ចាគ និងវិនិយោគទៅក្នុងជម្រើសដែលមាន ការទទួលស្គាល់។

អ្នកដាក់ពាក្យស្នើសុំដែលមានការរិតត្បិត គឺជាជនជាតិដូចខាងក្រោម៖

 • ប្រទេសអីរ៉ង
 • ប្រទេសកូរ៉េខាងជើង
 • ប្រទេសស៊ូដង់
 • ប្រទេសស៊ីរី

ជនជាតិដែលមកពីបណ្តាប្រទេសដែលបានរៀបរាប់ខាងលើ អាចមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ ដើម្បីស្នើ សុំសញ្ជាតិ ដូមីនីកាបាន បើសិនពួកគេ៖

 • មិនបានរស់នៅក្នុងប្រទេសដែលបានរិតត្បិតខាងលើ ក្នុងរយ:ពេល 10 ឆ្នាំចុងក្រោយ
 • មិនមានទ្រព្យសកម្មចម្បងណាមួយ នៅក្នុងបណ្តាប្រទេសដែលរិតត្បិតខាងលើ
 • មិនមាន និង មិនធ្លាប់ប្រកបអាជីវកម្ម ឫធ្វើសកម្មភាពណាមួយ ជារួមឫជាផ្នែកមួយ នៅក្នុងបណ្តាប្រទេស ដែលបានរិតត្បិតខាងលើ។
តើអ្នកណាខ្លះដែលអាចជាប់ឈ្មោះជា អ្នកដាក់ពាក្យក្នុងបន្ទុកក្នុងពាក្យស្នើសុំនេះ?
 • ប្តី/ប្រពន្ធ នៃអ្នកដាក់ពាក្យបង្គោល
 • កូនក្នុងបន្ទុក របស់អ្នកដាក់ពាក្យបង្គោល ឫ ប្តី/ប្រពន្ធ ដែលមានអាយុត្រឹម 30 ឆ្នាំ (ត្រូវបង្ហាញពីភស្តុតាងថា ជាសិស្សពេញម៉ោង នៅក្នុងមជ្ឈមណ្ឌលសិក្សាណាមួយ សម្រាប់កូនដែលមានអាយុ ពី 18-28 ឆ្នាំ។
 • កូនក្នុងបន្ទុក ដែលមានអាយុយ៉ាងតិច 18 ឆ្នាំ និងត្រូវស្ថិតក្រោមការរស់នៅ និងក្នុងបន្ទុកទាំងស្រុង របស់ អ្នកដាក់ពាក្យបង្គោល
 • កូនស្រីរបស់អ្នកដាក់ពាក្យបង្គោល ដែលមិនទាន់រៀបការ និងមានអាយុដល់ត្រឹម 30 ឆ្នាំ
 • ឳពុកម្តាយ ឫ ជីដូនជីតា របស់អ្នកដាក់ពាក្យបង្គោល ឫ ប្តី/ប្រពន្ធរបស់ពួកគេ ដែលមានវ័យលើសពី 55 ឆ្នាំ និងស្ថិតនៅក្រោមបន្ទុកទាំងស្រុង របស់អ្នកដាក់ពាក្យបង្គោល (យ៉ាងហោចណាស់ ឪពុកម្តាយ ឫ ជីដូនជីតា ត្រូវមានអាយុ 55 ឆ្នាំ)។
តើអ្វីខ្លះជាសារ:ប្រយោជន៍ ក្នុងការយកសញ្ជាតិប្រទេស ដូមីនីកា?

លិខិតឆ្លងដែនប្រទេស ដូមីនីកា ជួយអោយលោកអ្នកធ្វើដំណើរដោយមិនចាំបាច់ទិដ្ឋាការ ទៅ 120 ប្រទេស រួមមាន ហុងកុង សិង្ហបុរី ចក្រភពអង់គ្លេស និង តំបន់ Schengen នៅអឺរ៉ុប។ តារាងពត៌មានលំអិត អាចរកបាន តាមរយ:គេហទំព័រនេះ https://cbiu.gov.dm/dominica-citizenship/benefits/

ប្រទេសនេះអនុញ្ញាតិអោយមានសញ្ជាតិពីរ ហើយមានប្រសិទ្ធិភាពពេញមួយជីវិត និងអាចផ្តល់ដល់សមាជិក គ្រួសារជំនាន់ទីពីរ (កូនដែលកើតបន្ទាប់ពីឯកសារបានអនុម័ត) និងសមាជិកគ្រួសារជំនាន់ទីបី (មិនជា ស្វ័យប្រវត្តិ នៅក្រោមលក្ខខណ្ឌមួយចំនួន)។

តើដំណើរការឯកសារ ជាធម្មតាមានរយ:ពេលប៉ុន្មាន?

ដំណើរការឯកសារ គឺមានរយ:ពេល ប្រហែល 3 ខែ។

តើខ្ញុំចាំបាច់ត្រូវធ្វើដំណើរ ឫទៅរស់នៅ ប្រទេស ដូមីនីកា ជាផ្នែកមួយនៃដំណើរការឯកសារសញ្ជាតិដែរ ឫទេ?

មិនមានទេ។ មិនមានតម្រូវការអោយលោកអ្នកធ្វើដំណើរ ឫទៅរស់នៅប្រទេស ដូមីនីកា មុនពេលទទួលបាន សញ្ជាតិនោះទេ។

តើខ្ញុំចាំបាច់ត្រូវបង្ហាញ ពីប្រភពដើមទុន សម្រាប់ការវិនិយោគដែររឺទេ?

អ្នកដាក់ពាក្យចាំបាច់ត្រូវបង្ហាញថា ពួកគេមានដើមទុនគ្រប់គ្រាន់ ដើម្បីធ្វើការវិនិយោគ។ ប្រភេទឯកសារតម្រូវ គឺប្រែប្រួលជាក់ស្តែង អាស្រ័យនឹងប្រភព នៃទឹកប្រាក់វិនិយោគ។

តើខ្ញុំអាចប្រើប្រាស់ទឹកប្រាក់ ដែលផ្តល់ជាអំណោយដោយ មិត្តភ័ក្តិ ឫ សមាជិកគ្រួសារ សម្រាប់ជាការវិនិយោគ បានដែរទេ?

បាន អ្នកដាក់ពាក្យអាចដាក់ទឹកប្រាក់ ដែលផ្តល់ជាអំណោយដោយ មិត្តភក្តិ ឫ សមាជិកគ្រួសារ សម្រាប់ការវិនិយោគ។ ក្នុងករណីនេះ យើងត្រូវការស្នើសុំឯកសារបន្ថែមពីអ្នកឧបត្ថម្ភ ទាក់ទងនឹងប្រភព ទឹកប្រាក់នោះ។ ប្រភេទឯកសារដែលត្រូវការ នឹងប្រែប្រួល អាស្រ័យនឹងប្រភពនៃទឹកប្រាក់នោះ។

ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។